ខេត្តបាត់ដំបង៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងទាំងស្រុង នៅត្រង់ចំណុច ក្រុមទី ១០ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ ខណៈសមត្ថកិច្ចជំនាញ បានសន្ឋិដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះទាំងបីខ្នងនេះរួមមាន៖ ទី១.ឈ្មោះ រី ចន្ធី ភេទស្រី អាយុ ៥៥ ឆ្នាំ ឆេះផ្ទះ ១ ខ្នង ទំហំ៥ម×៧ម សង់អំពីឈើលើថ្មក្រោម ដំបូងស័ង្កសី សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និង ម៉ូតូសង់កូរ៉េ ចំនួន ១គ្រឿង ត្រូវភ្លើងឆាបឆេះគ្មានសល់ ,ទី២.ឈ្មោះ សម សុស្ថាបនា ភេទ ប្រុស អាយុ ៤២ ឆ្នាំ ឆេះផ្ទះ ១ខ្នង ទំហំ៥ម×៧ម សង់អំពីឈើលើ ថ្មក្រោម ដំបូងស័ង្កសី និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះឆេះខ្ទេច និងទី៣.ឈ្មោះ ម៉ី ម៉ៃ ភេទ ស្រី អាយុ ៦៥ ឆ្នាំ ឆេះផ្ទះ ១ខ្នង ទំហំ៥ម×៧ម សង់អំពីឈើ ដំបូងស័ង្កសី(ឆេះរោលប្រមាណ១០%)។
ក្រោយកេីតហេតុ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ដើម្បីជួយអន្តរាគមន៍ ដោយសន្និដ្ឋានថា មូលហេតុ ឆ្លងចរន្តអគ្គិសនី៕