2023-11-30 14:17
369

បាត់ដំបង៖ បុរសជាគ្រូបង្រៀន និងជាជាងលក់-ទិញ ព្រមទាំងជួលជុលទូរសព្ទដៃម្នាក់ ត្រូវបានខ្មាន់កាំភ្លើងចូលបាញ់ដល់ក្នុងផ្ទះ ចំនួន ០៤គ្រាប់ ប៉ុនប៉ងផ្តេចសង្ខា ប៉ុន្តែមិនបានសម្រេច បណ្តាលឱ្យរងរបួសធ្ងន់ សង្ស័ពាក់ព័ន្ធរឿងគំនុំផ្ទាល់ខ្លួនក្នុងស្រុកបាណន់។ 

 ករណីអំពើប៉ុនប៉ងបាញ់សម្លាប់លោកគ្រូបង្រៀនខាងលើ កើតឡើងនៅវេលាម៉ោង ១៦និង១០នាទីល្ងាច ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុច ក្លោងទ្វារចូលជើងភ្នំសំពៅ ក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ 

 តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ូច សុខលាភ ភេទប្រុស អាយុ ៣៨ឆ្នាំ មានមុករបរ គ្រូបង្រៀន និងជាជាងជួសជុលលក់-ទិញទូរសព្ទដៃ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ជនរងគ្រោះត្រូវបានខ្មាន់កាំភ្លើងចូលបាញ់ប្រហារដល់ក្នុងផ្ទះ ចំនួន ០៤គ្រាប់ បណ្ដាលឱ្យត្រូវចំពោះ ០១គ្រាប់, ដៃ 0២គ្រាប់ រងរបួស់ធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

 ប្រភពបន្តទៀតថា ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យ ស្រាវជ្រាវកំពុងធ្វើប្រមូលវត្ថុតាងសាកសួរសាក្សីបំភ្លឺ និងឈានកំណត់មុខសញ្ញជនដៃដល់ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕