(កែប)នាថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២៣នេះ លោក គិន សុភក្ភ្រ៍ អភិបាលរងក្រុងតំណាង លោក ខេង យ័ន អភិបាលក្រុងកែប ដឹកនាំក្រុមការងារ កងកម្លាំង មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យនិងកំណត់អក្សផ្លូវដែលប្រជាពលរដ្ឋបានធ្វើរបងបង្គោលថ្មហើយមន្ត្រីជំនាញបានចុចចំណុចនិយាមការរួចមកឃើញថាពិតជាចូលផ្លូវសាធារណៈរបស់រដ្ឋ។
លោក ខេង យ័ន អភិបាលក្រុងកែបបានឲ្យលោក គិន សភក្ភ្រ៍ អភិបាលរងក្រុងបានតំណាង លោក ខេង យ័ន អភិបាលក្រុងកែប បានដឹកនាំក្រុមកាងារកងកម្លាំង និងមន្ត្រីជំនាញចុះទៅត្រួតពិនិត្យដល់ទីតាំងដែលធ្វើបង្កោលរបងថ្មរឹងមាំរំលោភចូលដីដផ្លូវសាធារណៈមួយកន្លែង នៅក្នុងភូមិកកែបសង្កាត់កែប ក្រុងកែប ខេត្តកែប។
លោក គិន សុភក្ភ្រ៍ អភិបាលរងក្រុង បានត្រួតពិនិត្យផ្ទាល់ ពិតជាមានករណីធ្វើបង្កោលរបងថ្ម រំរំលោភបិទយកផ្លូវសាធារណៈពិតប្រាកដមែន។
លោក គិន សុភក្ភ្រ៍អភិបាលរងក្រុងកែប បានឱ្យម្ចាស់ធ្វើបង្កោលរបងខាងលើ រុះរើចេញវិញដោយឥតលក្ខខណ្ឌដោយខ្លួនឯងនៅថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះ នូវសំណង់របងថ្ម ដែលបានសង់បង្កោលរបងថ្មរំលោភចូលដីផ្លូវសាធារណៈនោះទុកជាសម្បត្តិរបស់រដ្ឋវិញ។
ស្តីពីការរុះរើសំណង់ដែលធ្វើបង្កោលរបងថ្ម ដែលបានសសាងសង់បិទផ្លូវសាធារណៈនោះអាជ្ញាធរក្រុងកែបឱ្យលោក ផួយ ប៊ុនធី ជាម្ចាស់ដែលបានបោះបង្កោលរបងថ្មនោះរុះរើចេញវិញ នៅថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២៣ខាងមុខនេះ អាជ្ញាធរក្រុងកែប បានណែនាំឱ្យម្ចាស់ធ្វើសំណង់ដែលបោះបង្កោលរបងថ្មមានទីលំនៅបច្ចុប្បន្ននៅភូមិកែបសង្កាត់កែប ក្រុងកែប បានឲ្យម្ចាស់និងរុះរើសំណង់របងថ្ម ដែលបានសង់រំលោភបិទផ្លូវសាធារណៈដោយខ្លួនឯងអត់មានលក្ខខណ្ឌ។
ចំពោះម្ចាស់ដែលបោះបង្កោលរបង ថ្មដែលជាអ្នកមានលុយ បានសាងសង់របងថ្មរំលោភបិទផ្លូវសាធារណៈ ល្មើសច្បាប់ពិតប្រាកដមែន។
ជាមួយគ្នានេះដែរ លោក គិន សុភក្ភ្រ៍ អភិបាលរងក្រុងកែបបានឲ្យដដឹងថាលោក បានដឹកនាំកងកម្លាំង និងមន្ត្រីជំនាញ តម្រូវឱ្យម្ចាស់រុះរើបង្កោលរបងថ្មនោះចេញវិញដោយមិនមានការទាមទារសំណង ឬថ្លៃរុះរើអ្វីពីរអាជ្ញាធរក្រុងនោះឡើយ។(សឹង រ៉ាត់)