2023-12-19 11:18
295

(កែប) ៖   កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឲ្យដឹងថានាពេលថ្មីៗកន្លងទៅនេះព្រឹត្តិការណ៍ធំៗចំនួនពីរនៅខេត្តកែប គឺបុណ្យអុំទូក និងបុណ្យសមុទ្រលើកទី១០ បានទាក់ទាញទេសចរឲ្យមកកម្សាន្តខេត្តកែបជាង៣០ម៉ឺននាក់ ហើយនៅពេលឆ្លងឆ្នាំសកលឆ្នាំ ២០២៣និងឈានចូលឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្តកែបនឹងបានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឱ្យអធឹកអធម អាចនិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យមកទស្សនាដើរលេងកម្សាន្តនៅខេត្តកែបកាន់តែច្រើន។

លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ប្រាប់ឲ្យដឹងថា ខេត្តកែបជាគោលដៅទេសចរណ៍តំបន់ឆ្នេរដ៏ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិជាទីបំផុតមួយ ហើយនៅក្រោមការដឹកនាំរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប តែងតែបានយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ ពិសេសវិស័យទេសចរណ៍ ដែលមកដល់ពេលនេះកែបមានគោលដៅទេសចរណ៍ទាក់ទាញ និងរមណីយដ្ឋានសរុប៤២កន្លែង។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ថា គ្រាន់តែព្រឹត្តិការណ៍បុណ្យអុំទូក និងបុណ្យសមុទ្រលើកទី១០ ជុំទី ៣ ដែលទើបនិងបញ្ចប់ទៅថ្មីៗនេះ ខេត្តកែបបានទទួលភ្ញៀវមកលេងកម្សាន្តជាង៣០ម៉ឹននាក់។

ហើយសម្រាប់ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តកែបក៏មានគម្រោងនឹងរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរផងដែរ ។ 
លោក សោម ចិន្តា ប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមផងដែរថា ចំពោះប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សារក្តាម និងតំបន់ឆ្នេរសមុទ្រ មានការយល់ដឹងច្រើន និងបានអនុវត្តតាមការណែនាំបានល្អ ឆ្លងតាមព្រឹត្តិការណ៍ធំៗដែលទើបបញ្ចប់ទៅ  ខេត្តកែបមិនមានលេចលឺបាតុភាព ឬបញ្ហាមិនប្រក្រតីណាមួយកើតឡើងទៀតឡើយ។ 

ដោយឡែក លោក ហឹន ស្រ៊ាង ម្ចាស់ រំដួងក្រុងកែបរីស៊ត  បានប្រាប់ឲ្យដឹងដែថា កន្លែងលោកបានបើកដំណើរការជាង១ឆ្នាំហើយ មាន១៧បន្ទប់ តម្លៃចាប់ពី៣០ ទៅ៥០ដុល្លាក្នុង១យប់(មិនតម្លើងថ្លៃនោះទេ) មានអាងហែលទឹក អាចយកចំណីអាហារពីខាងក្រៅចូល ឬធ្វើម្ហូបអាហារនៅខាងក្នុងនោះបាន ដោយខាងរីស៊តនឹងផ្តល់ជូនចង្ក្រានអាំងសាច់ដោយឥតគិតថ្លៃថែមទៀតផងដែហើយសម្រាប់ថ្ងៃឆ្លងឆ្នាំសកលខាងមុខ បន្ទប់របស់លោកត្រូវបានភ្ញៀវកក់ជិតពេញអស់ហើយនោះដែ។

ម្ចាស់រីស៊តរូបនោះ បានថ្លែងអំណរគុណដល់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តដែលតែងតែខិតខំអភិវឌ្ឍន៍ និងរៀបចំជាព្រឹត្តិការណ៍ធំៗដើម្បីទាក់ទាំញទេសចរ បង្កើនចំណូល និងបង្កើតមុខរបរជូនដល់ពលរដ្ឋ។(សឹង រ៉ាត់)