2024-01-13 03:01
159

ភ្នំពេញ៖ ព្រឹកថ្ងៃ១៣ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក លោក ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកីឡាករ កីឡាការិនីជនមានពិការភាពភ្នែក និងកាយសម្បទាចូលរួមធ្វើតេស្ត សម្ថតភាពលើវិញ្ញាសាររត់ចំងាយ ចោលដដែក ចោលស្នរ សម្រាប់ត្រៀមប្រកួតពេលវេលានៅខាងមុខនេះ សម្រាប់ឆ្នាំ២០២៤ ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិ និងត្រៀមចូលរួមទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសថៃឆ្នាំ ២០២៦។ 

កីឡាករ កីឡាការិនី ដែលបានចូលរួមតេស្តសម្ថតភាព នៅថ្ងៃនេះមានចំនូន ៣៥នាក់ ប្រុស ២៧នាក់ ស្រី ០៨នាក់ ពិការភាពភ្នែក ៣២នាក់ និងពិការកាយសម្បទា ០៣នាក់។ 

សូមជម្រាបថា នៅឆ្នាំ២០២៣ កន្លងទៅពេលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កីឡាករកីឡាការិនី ដែលស្នាក់នៅក្នុងសមាគម និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមន្ត្រីសំនៀងជនពិការ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេម និងទទួលបានមេដៃប្រាក់ ០២គ្រឿង និងសំរិទ្ធ ០៧គ្រឿង (លើវិញ្ញាសារត់ប្រណាំង ១ ៥០០ម៉ែត, ៨០០ម៉ែត្រ, ៤០០ម៉ែត, ២០០ម៉ែត និង ២០០ម៉ែត); វិញ្ញាសារចោលដុំដែកទម្ងន់ ០៧គីឡូ, ០៥គីឡូ និង ០៤គីឡូ; ចោលថាស; ចោលស្នរ និងលោតចម្ងាយផងដែរ៕