2024-01-29 10:01
132

កំពង់ចាម :  អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម  ឯកឧត្តម  អ៊ុន  ចាន់ដា  បានអញ្ជើញ ប្រគល់ ជ័យលាភី  និង រង្វាន់ លេីកទឹកចិត្ត ដល់ ក្រុម កីឡាករ បាល់ទាត់  ក្នុងពិធីបិទព្រឹត្តិការនៃការប្រកួតពានរង្វាន់របស់ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព រដូវកាលទី២ ឆ្នាំ២០២៤  នៅ ស្រុកស្ទឹងត្រង់ កាលពីរសៀលថ្ងៃទី ២៨  ខែមករា  ឆ្នាំ ២០២៤  ។ 

នៅក្នុង ឱកាស នោះ  ឯកឧត្តម  អ៊ុន  ចាន់ដា  បានសម្តែងនូវការកោតសរសើរ ដល់លោកបណ្ឌិត សុះ សាក់រ៉ូនី ដែលបានខិតខំយកអស់កម្លាំងកាយ និងបានគៀងគរ បងប្អូន អ្នកស្នេហាកីឡាបាល់ទាត់ ដើម្បីរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍នៃការប្រកួតរដូវកាលទី២  ឆ្នាំ ២០២៤ ដោយ មានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករបាល់ទាត់ ចំនួន ១៦ក្រុម ក្នុងនោះ មកពីខេត្តកំពង់ចាម មាន ចំនួន ៤ក្រុម, ខេត្តត្បូងឃ្មុំ ៩ក្រុម ខេត្តក្រចេះ ២ក្រុម និងខេត្តកំពង់ធំ ១ក្រុម  ។  

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរបស់ក្រុមកីឡាករនីមួយៗ រយៈពេល ៥ ថ្ងៃមកនេះ ជាលទ្ធផលជ័យលាភីលេខ ១ បានទៅលើក្រុមកីឡាអធិរាជ ស កំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំទទួលបានប្រាក់ឧបត្ថម្ភចំនួន២០លានរៀល . លេខ ២ បានទៅលើក្រុម នាគកំណាចសាច់សូរ  ស្រុកកងមាស  ខេត្តកំពង់ចាម  ទទួល បាន ប្រាក់ឧបត្ថម្ភចំនួន ១០លានរៀល . និងចំណាត់ថ្នាក់លេខ ៣ បានទៅលើ ក្រុមមហាហង្សឈើទាលភ្លោះ  ស្រុកឆ្លូង ខេត្តក្រចេះ ទទួល បាន ប្រាក់ឧបត្ថម្ភចំនួន ៥លានរៀល ចំណែកចំណាត់ថ្នាក់លេខ ៤ បានទៅលើ  ក្រុមមហាគ្រួសារទ្រា  ស្រុក ក្រូចឆ្មារ  ខេត្តត្បូងឃ្មុំ ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ៤លានរៀល ។