2024-01-30 02:01
153

 

កំពង់ឆ្នាំង៖ សហព័ន្ធកីឡាប្រដាល់ «គុនខ្មែរ» សហការជាមួយមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានរៀបចំការប្រកួតណ្តើមជើងឯកប្រចាំឆ្នាំ២០២៣ ដែលបានបើកការប្រកួត កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ លើបរិវេមដីឡូត៍ ក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ 

 សម្រាប់ការប្រកួតដណ្តើមជើងឯកប្រចាំឆ្នាំ២០២៣ នេះ មានកីឡាករ កីឡាការិនី មកពីក្លឹបបណ្តារាជធានី-ខេត្ត ស្ថាប័ន្ថនានាដោយមានកីឡាករ កីឡាការិនី ចូលរួមប្រកួត ចំនួន ៣៨គូរ និងមានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ ។ 

 ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានទី១ សហព័ទ្ធកីឡាប្រដាល់គុនខ្មែរ ជាប្រធានគណៈកម្មការបច្ចេកទេស ឡើងធ្វើរបាយស្តីពីការរីកចំរើនខាងវិស័យកីឡាប្រដាល់ «គុនខ្មែរ» នាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យមានការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះ កីឡាប្រដាល់ «គុនខ្មែរ» កំពុងស្ទុះ និងមានការគាំទ្រទាំងថ្នាក់ជាតិ និងអន្តរជាតិផងដែរ ។ 

 លោឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់ «គុនខ្មែរ» បានថ្លែងថា៖ សម្រាប់ការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣ ដើម្បីត្រៀមកីឡាករល្អយកទៅហ្វឹកហាត់បច្ចេកទេសក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិធំៗ ។ លោកបន្ថែមទៀតថា៖ ការប្រកួតនៅឆ្នាំនេះ ខុសប្លែកពីរៀងរាល់ឆ្នាំ ព្រោះយើងបានរៀបចំនៅលើទឹកដីនៃខេត្តកំពង់ឆ្នាំង ហើយកន្លងមកការប្រកួតបែបនេះរៀបចំធ្វើនៅតែភ្នំពេញប៉ុណ្ណោញ ។ 

 ប្រធានសហព័ន្ធកីឡាប្រដាល់ «គុនខ្មែរ» បានបញ្ជាក់ថា សម្រាបការប្រកួតជ្រើសរើសជើងឯកឆ្នាំនេះ មានរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី០១ខែ កុម្ភៈ ឆ្នាំ២០២៤ មាន ៣៨គូរ ក្នុងនោះ នារីមាន ០៨គូរផងដែរ ។ 

 សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣ នេះ នឹងបិទការប្រកូតនៅថ្ងៃទី០១ ខែកុម្ភៈ ដោយកីឡាករ កីឡាការិនី ដែលទទួលជ័យលាភីមានមេដាយ និងប្រាក់ឧប្ថមលើកទឹកចិត្តផងដែរ ៕