ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត និងបង្ករឱ្យមានលំហរសេរីភាពយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិតដែលជាសិទ្ធិត្រូវបានលើកកម្ពស់យ៉ាងពេញលេញ និងត្រូវបានធានាដោយច្បាប់របស់ប្រទេស។ នេះគឺជាការអះអាងរបស់លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
សម្រាប់អ្នកវិភាគរូបនេះ បានបន្ថែមថា «ទាំងសិទ្ធពលរដ្ឋ និងសិទ្ធរបស់កម្មករនិយោជិត មានសិទ្ធិសេរីភាពពេញលេញ និងត្រូវបានធានាដោយច្បាប់យ៉ាងរឹងម៉ាំ»។
លោកបណ្ឌិត យ៉ង់ ពៅ «បើនិយាយពីការប្រៀបធៀបសិទ្ធិរបស់ប្រជាពលរដ្ឋបច្ចុប្បន្នទៅនឹងកាលពីអតីតកាលគឺអាចប្រៀបធៀបបានថាមានវឌ្ឍនភាពឆ្ងាយណាស់។ សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន មានទាំងសន្តិភាព និងការអភិវឌ្ឍ ដែលធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការប្រកបរបររកស៊ី ធ្វើការងារ រៀនសូត្រដែលជាសិទ្ធិដ៏ត្រចាស់ត្រចង់ក្នុងសង្គម»។ លោកបណ្ឌិតសង្កត់ធ្ងន់ថា «សិទ្ធដែលទទួលបានពេញលេញ និងបរិបូរណ៍នាពេលបច្ចុប្បន្នេះ គឺដោយសារតែសន្តិភាពដែលកំពុងមានវត្តមាននៅកម្ពុជា»។
លោកបណ្ឌិតបន្ថែម៖ «អ្វីដែលជារឿងសំខាន់ត្រង់ថា នៅពេលសង្គមគ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍ នោះសិទ្ធិរបស់ពលរដ្ឋក៏នឹងត្រូវបាត់បង់ដូចគ្នា ជាក់ស្តែងដូចជាការរស់នៅក្នុងសម័យសង្គ្រាមជាដើម។ ទន្ទឹមនឹងនេះ បើនិយាយពីសិទ្ធិរបស់កម្មករនិយោជិតវិញ ត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់ជាអតិបរមាពីរដ្ឋាភិបាលកម្មករទទួលបានប្រាក់បៀវត្សសមរម្យ ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ»។
លោកបណ្ឌិត យ៉ង់ ពៅ ៖ «ជាក់ស្តែង ស្ថានភាពជីវភាពរបស់កម្មករនិយោជិតកាលពី ២០ឆ្នាំមុន ទទួលបានប្រាក់ខែគោលត្រឹមតែ ៤៥ដុល្លារប៉ុណ្ណោះក្នុងមួយខែ ខណៈនៅឆ្នាំ២០២៤នេះ កម្មករនិយោជិតទទួលបានប្រាក់ខែគោល ២០៤ដុល្លារក្នុងមួយខែ»។ បន្ថែមពីនេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់តាំងពីការស្នាក់នៅ ហូបចុក សុខភាព និងឱកាសការងារថែមទៀតផង។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិជាពិសេសអាណត្តិទី៦ និងអាណត្តិទី៧នេះ បានដាក់ចេញនូវគោលនយោបាយ១០ចំណុច រួមមាន៖
១- គ្រប់រោងចក្រទាំងអស់ ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមា និងបានបើកប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២២ ចំនួន ១៩៤ដុល្លារអាមេរិក ដោយនឹងបើក២ដងក្នុងមួយខែជូនកម្មករនិយោជិត។
២- កម្មករនិយោជិត ទទួលបានការពិនិត្យព្យាបាលជំងឺ ដោយមិនបង់ប្រាក់ តាមរយៈបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ។
៣- កម្មការិនី ទទួលបានប្រាក់ឈ្នួល ១២០% និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាលកូន។
៤- បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនី ក្រោយពេលសម្រាលកូន ដោយផ្តល់ជូនកូន ម្នាក់ ថវិកា ៤០ម៉ឺនរៀល កូន ២នាក់ ៨០ម៉ឺនរៀល និងកូន ៣នាក់ ១,២លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែម ចំនួន ៥លានរៀល ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។
៥- និយោជក បានបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០% ជំនួសកម្មករនិយោជិត។
៦- ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តត្រួតពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី នៅតាមផ្ទះជួល និងតាមជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត នោតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។
៧- ច្បាប់ស្តីពី របបសន្តិសុខសង្គមថ្មី បានទទួលការអនុម័ត និងដាក់ឱ្យប្រើប្រាស់ ដើម្បីអនុវត្តផ្នែកសោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ នៅឆ្នាំ២០២០។
៨- អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត ៦ខែម្តង។
៩- បន្តសហការជាមួយក្រសួងពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
១០- បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនេះ បង្កលក្ខណៈសម្បត្តិឱ្យបងប្អូនទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។
ហើយថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនៅគោលនយោបាយភាគទានស្ម័គ្រចិត្តសម្រាប់ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស ដើម្បីធានាសុខភាពគ្រួសារ និងការកាត់បន្ថយចំណាយទៅលើការព្យាបាលជំងឺផ្សេងៗ។
ជាមួយនឹងចំណុចទាំងអស់ខាងលើនេះ អ្នកវិភាគនៃរាជបណ្ឌិតសភាមើលឃើញថា «រដ្ឋាភិបាលពិតជាបានផ្តល់សិទ្ធិសេរីភាពពេញលេញបរិបូរណ៍ជូនពលរដ្ឋ និងកម្មករនិយោជិតរបស់ខ្លួន»៕