2024-03-08 12:03
86

 ភ្នំពេញ: ករណីអគ្គីភ័យឆាប់ឆេះ រថយន្តមួយគ្រឿង ម៉ាក Lexus RX300 ដែលពាក់ស្លាកលេខ ភ្នំពេញ 2O-2319 ឆេះអស់ស្ទើរទាំងស្រុង នៅសល់តែគ្រោងឆ្អឹងរថយន្ត មិនទាន់ដឹងពីមូលហេតុនៃការឆាតឆេះ ។

ពាក់ព័ន្ធករណីអគ្គីភ័យឆាប់ឆេះរថយន្ត ខាងលើនេះអង្គភាពយើងខ្ញុំនឹងធ្វើការលម្អិតនៅពេលក្រោយ។
ក្រោយពីទទួល ដំណឹងនេះភ្លាមកម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញរថយន្តពន្លត់អគ្គីភ័យ ទៅជួយអន្តរាគមន៍ផងដែរ។

ហេតុការណ៍ឆាបឆេះខាងលើនេះ កើតឡើងនៅវេលាម៉ោង១០:១០នាទីព្រឹក ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២៤ នៅលើស្ពានអាកាសទឹកថ្លា ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។