2024-03-13 01:03
114

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បឋម ខណៈពេលនេះ កំពុងកើតមានករណីអគ្គិភ័យឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅសង្កាត់ភ្នំពេញថ្មី។

តាមប្រភពបានឲ្យដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង  ០១និង០៥ នាទីយប់ ឈានចូលថ្ងៃទី១៣  ខែមីនា  ឆ្នាំ២០២៤  នៅម្តុំស្តុបត្រឡោកបែក  ក្នុងសង្កាត់ភ្នំពេញថ្មី  ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។

ក្រុមអន្តរាគមន៍ជួយសង្គ្រោះបង្ការ និងពន្លត់អគ្គិភ័យកំពុងចេញប្រតិបត្តិការដើម្បីទប់ស្កាត់ និងបាញ់ទឹកពន្លត់ផងដែរ៕