2024-03-29 03:03
86

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់បានចេញដំណើរអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាបូអាវ ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ នៅសាធារណរដ្ឋប្រជាមានិតចិន។

ដំណើមាតុភូមិនិវត្តមកកាន់កម្ពុជាវិញរបស់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយមានការទួលស្វាគមន៍សំណាក់ថ្នាក់ដឹកជាតិជាន់ខ្ពស់ និងអ្នកមុខអ្នកកា មន្ត្រីរាជកាជាច្រើនផងដែរ។ 

សូជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅចូលរួម ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវ សម្រាប់អាស៊ី កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវរទិកាបូអាវនោះ សម្តេចតេជោ ហ៊ុន សែន បានឈ្លាតឱកាសជួបពិភាក្សាការងារ និងសំណែងការគួរសមជាមួយប្រមុខថ្នាក់ដឹកនាំកំពូលៗ នៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាលអ្នកវិនិយោគ ព្រមទាំងក្រុមហ៊ុនមួយចំនួនផងដែរ។

ជាលទ្ធផលនាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គឺទទួលជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់ជាតិមាតុភូមិ នៅសាធារណរដ្ឋប្រជាមានិតចិន៕