2024-04-08 04:04
30

ព្រះវិហារ៖ អភិបាលស្រុកឆែប នៃខេត្តព្រះវិហារ ត្រូវបានមសមាជិកក្រុមប្រឹក្សាស្រុកម្នាក់ ចោទប្រកាន់ថា បានប្រើប្រាស់អំណាចបង្ខិតបង្ខំឱ្យលោកធ្វើលិខិតបដិសេដ និងឱ្យគាំទ្រខ្លួនខណៈបែកធ្លាយឯកសាររបស់មន្ត្រីថ្នាក់ក្រោមព្រមទាំងប្រជាពលរដ្ឋដាក់លិខិតស្នើសុំទៅកាន់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមានផ្ទៃ ដើម្បីដកចេញ និងបញ្ចប់មុខតំណែងពីអភិបាលស្រុកព្រោះលោកសាកសមជាមេដឹកនាំធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង ឃុមឃិតឃិតជាមួយអតីតមន្ត្រីចូលនិវត្តន៍ម្នាក់ និងក្រុមហ៊ុនចិនយកដីសម្បទាមសេដ្ឋកិច្ចដាំដំណាំអំពៅជួយឱ្យប្រជាពលរដ្ឋដាំដំឡូងមីជាដើម។ 

កាលពេលថ្មីៗនេះ មហាជនក្នុងខេត្តព្រះវិហារ រួមទាំងមន្រ្តីរាជការ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលទទួលបានព័ត៌មាន អំពីឯកសារបែកធ្លាយករណីបណ្តឹងរបស់ប្រជាពលរដ្ឋ និងមន្រ្តីក្រោមឱវ៉ាតស្រុកឆែប នៃរដ្ឋបាលខេត្តព្រះវិហារ គោរពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដក ឬសម្រួលភារកិច្ចចេញពីអភិបាលស្រុក។

នៅក្នុងលិខិតចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ មានស្នាមមេដៃប្រជាពលរដ្ឋ ចំនួន ២១៩នាក់ ស្នាមមេដៃក្រុមប្រឹក្សាស្រុក ចំនួន ១០នាក់ ស្នាមមេដៃមន្ត្រីសាលាស្រុក ចំនួន ១២នាក់ និងស្នាមមេដៃក្រុមប្រឹក្សាឃុំទាំង៨ ចំណុះរដ្ឋបាលស្រុកឆែប ចំនួន ៣៤នាក់ សរុបចំនួន ២៧៥នាក់ បានដាក់ពាក្យប្តឹងស្នើសុំទៅសម្តេចមហារបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើសុំឲ្យដក និងបញ្ចប់មុខតំណែង លោក ឡង់ សុបិន ចេញពីអភិបាល នៃគណៈអភិបាលស្រុកឆែប ខេត្តព្រះវិហារ ដោយមូលហេតុក្នុងរយៈពេលជាង ១ឆ្នាំកន្លង ចាប់តាំងពីលោក ឡង់ សុបិន មកកាន់តំណែងជាអភិបាលស្រុកឆែប ធ្វើឱ្យមន្រី្តក្រោមឱវាទចំណុះឲ្យរដ្ឋបាលស្រុកឆែប ពុំដែលទទួលបានភាពកក់ក្តៅពីអភិបាលស្រុករូបនេះឡើយ ដោយលោកតែងតែធ្វើទុក្ខបុកម្នេញទៅដល់ពួកគាត់ជារឿយៗ។

ពាក់ព័ន្ធករណីខាងលើ នៅថ្ងៃទី០៦ ខែមេសា ២០២៤ តាមការសង្កេតឃើញថា បែរជាមានមន្ត្រីមួយចំនួននៅស្រុកឆែប បានធ្វើលិខិតបដិសេធ និងសុំដកពាក្យបណ្ដឹងដែលបានប្ដឹងលោក ឡង់ សុបិន ដែលជាអភិបាលស្រុក ជាបន្តបន្ទាប់ទៅវិញ។ 

ដោយឡែកនៅដដែលផងដែរ មានការបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គម (Facebook ) ស្រាប់តែមានគណនីឈ្មោះ  «អ៊ិន ប៉ុន» ដែលជាសមាជិកក្រុមប្រឹក្សាស្រុកឆែប បានចេញមុខបកស្រាយបញ្ជាក់ និងអះអាងនៅបណ្តាញសង្គមរបស់ខ្លួន  ដោយមានខ្លឹមសាលើកឡើងថា៖ «អភិបាលស្រុកឆែប លោក ឡង់ សុបិន បានបង្ខិតបង្ខំរូបលោកឲ្យសរសេរលិខិតគាំទ្រខ្លួន បន្តរកាន់មុខតំណែងជាអភិបាលស្រុកឆែបបន្តរទៀត»។  ក្នុងខ្លឹមសារដដែលនោះ សមាជិកក្រុមប្រឹក្សារូបនោះ បានប្រកាសធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះលិខិតរបស់ខ្លួនដែលបានសរសេរគាំទ្រ លោក ឡង់ សុបិន ឲ្យបន្តរដឹកនាំជាអភិបាលស្រុក ហើយប្រសិនបើបុគ្គលណាមួយយកលិខិតនោះទៅប្រើប្រាស់ គឺលោកពុំទទួលខុសត្រូវនោះឡើយ។

ជុំវិញការចោទ ប្រកាន់ខាងលើ លោក ឡង់ សុបិន អភិបាលស្រុកឆែប មិចអាចសុំការបកស្រាយបានទេ ដោយបណ្តាញសារព័ត៌មានបានព្យាយាមទំនាក់ទំនង តាមប្រព័ន្ធ Telegram និងទូរសព្ទហៅចូលជាច្រើនលើគ្មានអ្នកទទួល។

ក្នុងពាកបណ្តឹងរបស់មន្ត្រីរាជកា និងប្រជាពលរដ្ឋ គោរពជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា «លោក ឡង់ សុបិន អភោបាលស្រុកឆែប មិនសាកសមជាថ្នាក់ដឹកនាំនោះទេ ដោយប្រើប្រាស់ពាំក្យសម្តី និងកាវិការមិនសមដាក់មន្ត្រីថ្នាក់ក្រោម បង្កើតបក្ខពួក និងធ្វើទុកបុព្វនិញមន្ត្រីថ្នាក់ក្រោម ឃុបឃិតជាមួយមន្ត្រីចូលនិវត្តន៍ម្នាក់ និងក្រុមហ៊ុនចិនវិនិយោគដាំដំណាំអំពៅយកដីសម្បទានសេដ្ឋកិច្ចដែលមិនដំណើរការអភិវឌ្ឍជួលឱ្យប្រជាពលរដ្ឋដាំដំឡូងមីក្នុងមួយហិកតាក្នុងតម្លៃ៤៥ម៉ឺនទៅ៦០ម៉ឺនរៀល និងតំឡើងថ្លៃ៨០ម៉ឺនទៅ១លានរៀល»។
សូមបញ្ជាក់ផងដែរថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ ឆ្នាំចាស់បានកន្លងផុតទៅ ធ្លាប់មានករណី មានជនអនមិកបានបោះត្រាក់នៅមុខសាលាស្រុកឆែប និងនៅមុខសាលាខេត្តព្រះវិហារ ធ្វើការរិះគន់អំពីអសម្ថភាពដឹកនាំរបស់ លោក ឡង់ សុបិន ដែលជាអភិបាលស្រុកឆែប។ ក្នុងគ្រានោះគណៈចាត់តាំង នៃគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានចុះមកអធិការកិច្ច និងសាកសួរក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក អំពីអត្ថន័យនៅក្នុងត្រាក់នោះ ប៉ុន្តែមកទល់ពេលនេះ មហាជនព្រមទាំងមន្រ្តីរាជការនៅក្នុងខេត្តព្រះវិហារ ពុំទាន់បានឃើញចំណាត់ការណាមួយលើចៅហ្វាយស្រុករូបននេះនៅឡើយទេ៕ ដោយ៖ ទ្រី សុផល