2024-04-08 05:04
26

(បាត់ដំបង)ៈ ក្មេងស្រីជំទង់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌ ខណៈមនុស្សប្រុសស្រី០២នាក់ទៀតរងរបួសធ្ងន់និងស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តមួយគ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ ទាបភ្លឺ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតត្រង់ចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខបាត់ដំបង2A-4562 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធ និងកូនស្រីជំទង់ម្នាក់ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុចៃដន្យរថយន្តបានបែកកង់ ហើយបានក្រឡាប់ជាច្រើនត្រឡប់ចូលក្មុងព្រៃ បណ្តាលអោយអ្នកបើកបររងរបួសធ្ងន់សន្លប់ស្តូក   ស្តឹងចំណែកកូនស្រីជំទង់ស្លាប់ភ្លាមៗ  រីឯស្រ្តីជាប្រពន្ធរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងជួយដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកសាកសពប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្តសមត្ថកិច្ចអូសយកទៅរក្សាទុកជាបណ្តោះអាសន្នផងដែរ ។