2024-05-11 08:05
217

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី (Vattanac Brewery) ពិតជាមានមោទនភាពយ៉ាងខ្លាំងបំផុត ដោយផលិតផល ស្រាបៀរ «ដ្រាហ្គិន» បានឈ្នះពានរង្វាន់មេដាយមាស (GOLD QUALITY AWARD) ផ្ទួនៗបីឆ្នាំជាប់គ្នា ដែលបញ្ជាក់ពីគុណភាពដ៏ល្អប្រណិតពីស្ថាប័ន Monde Selection Awards និងស្ថាប័ន World Beer Awards ប្រចាំឆ្នាំ២០២៤ ក្នុងទីក្រុងប៊្រូសែល ប្រទេសហ៊ែលហ្សិក ដោយផលិតផលស្រាបៀរ «ដ្រាហ្គិន» ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃដ៏ហ្មត់ចត់ និងច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូប ទើបបានការទទួលស្គាល់គុណភាព ដែលផ្តល់រង្វាន់ដោយ «វិទ្យាស្ថានគុណភាពអន្តរជាតិ»។

ការទទួលស្គាល់គុណភាពកម្រិតមេដាយមាសពិភពលោករបស់ស្ថាប័នទាំងនេះ សម្រាប់ផលិតផលស្រាបៀរ «ដ្រាហ្គិន» គឺជាទីមោទនៈនៃការខិតខំប្រឹងប្រែងដ៏មុតមាំរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី (Vattanac Brewery) តែងតែគិតគូរកត្តាគុណភាពជាចំបង ផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកវិទ្យា និងដំណើរការផលិតកម្ម ដើម្បីផលិតនូវស្រាបៀរជាតិមួយនេះ ប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិដ៏ពិតប្រាកដ។ 

តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានលើកឡើងថា៖ «ការទទួលស្គាល់គុណភាព និងរសជាតិស្តង់ដាអន្តរជាតិបែបនេះមិនមែនជាការចៃដន្ននោះទេ គឺក្រុមហ៊ុនបានគិតគូតយ៉ាងល្អិតល្អន និងផ្ចិតផ្ចង់បំផុតទៅលើ «គុណភាព, សេវាកម្មល្អឯក និងសុវត្ថភាព» តែម្តង ក្នុងនោះបូករួមនឹងសម្ភារៈបច្ចេកទេសផលិតដ៏ទំនើប ជាពិសេស និងគ្រឿងផ្សំល្អបំផុត ទើបនាំឱ្យសមិទ្ធិផលទទួលបានល្អយ៉ាងដូច្នេះ ព្រមទាំងដណ្តើមបានទីផ្សារស្រាបៀរនៅប្រទេសកម្ពុជា យ៉ាងឆាប់រហ័សផងដែរ»។

ក្រុមហ៊ុន វឌ្នៈ ប្រ៊ូវើរី (Vattanac Brewery) សូមចែករំលែក ការអបអរសាទរ និងភាពរីករាយ នៃជោគជ័យ មួយនេះ ជាមួយប្រជាជនខ្មែរ ដើម្បីជាសក្ខីភាព ដែលធ្វើឲ្យការជួបជុំគ្រប់កម្មវិធីនានា ឲ្យកាន់តែមានភាពអស្ចារ្យហើយក្រុមហ៊ុនមានមហិច្ឆតាក្នុងការណែនាំស្រាបៀរដែលផលិតក្នុងស្រុក គុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសធំៗក្នុងតំបន់ និងម៉ាកយីហោស្រាបៀរល្បីៗផ្សេងៗក្នុងសកលលោក និងនាំមកនូវមោទនភាព ចំពោះផលិតផលដែលផលិតក្នុងស្រុក។

សូមបញ្ជាក់ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រី (Vattanac Brewery) ជារោងចក្រស្រាបៀរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលផលិតស្រាបៀរ ដោយប្រើស្រូវសាលីសុទ្ធ ១០០% និងត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុតមុននឹងយកមកផលិត ដើម្បីទទួលបានរសជាតិស្រាបៀរដ៏ប្រណិត និងមានរសជាតិឆ្ងាញ់ស្រឡះបំពង់ក៕