2024-05-11 09:05
206

ខេត្តពោធិ៍សាត់: ជនសង្ស័យប្រើប្រាស់ ជួយដូរនិងរក្សាទុកគ្រឿងញៀនដ៏សកម្មម្នាក់ ធ្វើសកម្មភាពឆ្លងស្រុកទៅលក់ដូរគ្រឿងញៀនត្រូវបានកម្លាំងនគរបាលស្រុកវាលវែង តាមប្រមាញ់បាននៅបន្ទប់ផ្ទះសំណាក់និងវត្ថុតាង។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០១ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះជួលស្ថិតក្នុងភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការដ្ឋាននគរបាលស្រុកវាវែងបានឲ្យដឹងថា: ជនសង្ស័យខាងលើ ជាមុខសញ្ញាដ៏សកម្មក្នុងការរក្សាទុក ដឹកជញ្ជូនជួញដូរដោយខុសច្បាប់ ឆ្លងស្រុកភ្នំក្រវាញ មុខធ្វើសកម្មភាពនៅមូលដ្ឋានស្រុកវាលវែង ។ ដោយផ្នែកជំនាញនគរបាលស្រុកវាលវែងតស៊ូតាមដានមុខសញ្ញានេះតាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣

រហូតដល់ថ្ងៃកើតហេតុខាងលើ ទើបកម្លាំងនគរបាលជំនាញនៃអធិការស្រុកវាលវែង សហការជាមួយរដ្ឋបាលនគរបាលប៉ុស្តិ៍អូសោម កំណត់មុខសញ្ញានឹងធ្វើការចាប់បានទាំងវត្ថុតាងថ្នាំញៀនតែម្ដង។
លោកអធិការបានបញ្ជាក់ឲ្យដឹងថា: ជនសង្ស័យដែលយើងឃាត់ខ្លួនបានឈ្មោះ យីម វណ្ណ: ហៅ(ណាក់) ភេទប្រុស អាយ៣៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ វត្ថុតាងមានម្សៅក្រាមសង្ស័យសារធាតុញៀន ចំនួន៣កញ្ចប់ ទំងន់ ៧.៤៣ក្រាម+កំប៉ុងGATBV ចំនួន១ សម្រាប់ដាក់ថ្នាំញៀន +ទូរសព្ទស្ដាប់ដៃចំនួន០១ គ្រឿង+សំបកថង់ពណ៌ក្រហមចំនួន០១។ ហើយជនសង្ស័យនេះ ក៏ធ្លាប់បានជាប់ពន្ធនាគារពីបទលួច ដោយបានប្រើប្រាស់ដោយខុសច្បាប់នូវសារភាពញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបំពេញបែបបទតាមនីតិវិធី៕ លាន គ្រន