
បាត់ដំបង៖ ជនខិតខូចក្តាប់តូចកំពុងតែប្រើល្បិចកលបោកប្រាស់ និងប្រមូលប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ ថានឹងបែងចែកដីធ្លីឱ្យម្នាក់មួយប្លង់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប៉ុន្តែជាការពិតប្រមូលពលរដ្ឋមកឱ្យកាសែតថតចុះផ្សាយ ដើម្បីកេងចំណេញ និងការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកទាំងបំពានច្បាប់របស់រដ្ឋ ជាហេតុនាំឱ្យមានការប៉ះពាល់ដល់បញ្ហាសន្តិសុខសង្គម បាត់បងសណ្តាប់ធ្នាប់ និងបង្កភាពស្មុកស្មាញបញ្ហាទំនាស់ដីធ្លី ដែលធ្វើឲ្យអាជ្ញារឈឺក្បាលពិបាកដោះស្រាយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះ ស្ថិតត្រង់ចំណុចដីចំការរបស់លោក ម៉ម សង ជាប្រធានភូមិគោរការ ស្ថិតក្នុងចំណុចត្រពាំងទ្រា ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ មានបុគ្គលឈ្មោះ យ៉ុម យ៉ួម និងឈ្មោះ ព្រឿង ជា មេចលករបំបះបំបោរ គៀងគរប្រជាពលរដ្ឋជាច្រើននាក់មកទទីកន្លែងផ្សេងៗ ដើម្បីជួបជុំថានឹងបែងចែកក្បាលដីឱ្យដីឱ្យម្នាក់មួយប្លង់ៗ ស្ថិតភូមិសាស្ត្រខាងលើ ប៉ុន្តែតាមពិតប្រមូលអ្នកឱ្យបានគ្នាច្រើន ធ្វើសន្និសីទកាសែតការពារផលប្រយោជនរបស់ខ្លួន និងបិទបាំងសកម្មភាពអាក្រករបស់ខ្លួនប៉ុណ្ណោះ។
ប្រភព័ត៌មានបានឱ្យដឹងថា មេក្លោងជាជនខិលខូចមានឈ្មោះ ព្រឿង និង យ៉ុម យ៉ួម ព្រមទាំងបក្ខពួក បានដើរប្រកូកប្រកាសឱ្យប្រជាពលរដ្ឋ ចូលរួមផ្តិតមេដៃលើក្រដាស ដើម្បីទទួលបានចំណែកដីធ្លីដែលពួកខ្លួននឹងវាស់វែងដីធ្លី ក្នុងម្នាក់ៗ ចំនួន០២ហិកតា។ ប្រភពបានឱ្យដឹងទៀត ដោយឮឈ្មោះ ព្រឿង និងយ៉ុម យ៉ួម បែកចែកដីធ្លីបែបនេះ ក៏នាំគ្នាមកផ្តិតមេដៃ ប៉ុន្តែពេលមកដល់បែរទៅធ្វើសន្និសីទកាសែតទៅវិញ ហើយមានខ្លះដឹងថា ចាញ់បោកក៏នាំគ្នាត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន។
ប្រភពបន្តទៀតថា បុគ្គលរួមនេះ និងបក្ចពួកមានលោកផ្កាយពីរម្នាក់នៅពីក្រោយខ្នង បានដើរប្រមូលឈ្មោះ និងស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីទទូលបានដីមួយគ្រូសារ ចំនួន០២ហិចតា តម្រូវឱ្យត្រូវបង់លុយចំនួន៤ម៉ឺនរៀល ប៉ុន្តែបុគ្គលទាំងនេះមិនបានបញ្ជាក់ឱ្យច្បាស់លាស់ជាឯកសារអ្វីទេ។ ប្រភពបន្តទៀតថា ព័ត៌មានចែកដីធ្លីបានឮតៗគ្នាប្រមាណជិតមួយខែហើយ ប៉ុន្តែមិនច្បាស់លាស់មានដីពិតប្រាកដឡើយ គឺសុទ្ធជាដីពាក់បញ្ហាទំនាស់ដែលអាជ្ញាធរថ្នាក់ស្រុក ថ្នាក់ខេត្ត និងមានសំណុំរឿងខ្លះកំពុងស្ថិតក្នុងចំណាត់ការរបស់តុលការផងដែរ។
នៅពេលមានការប្រមូលគ្នារបស់ប្រជាពលរដ្ឋ តាមការអូសទាញ និងគៀងគរពីសំណាក់បុគ្គលឈ្មោះ យ៉ុម យ៉ួម ឈ្មោះព្រឿង និងបក្ខពួកក្នុងគោលបំណងបែកចែកដីធ្លី ដែលបង្កឱ្យមានការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមលោក ឌី ពៅ អភិបាលរងស្រុកគាស់ក្រឡរ បានដឹកនាំកម្លាំងនគរបាលនគរបាលចុះទៅពិនិត្យស្ថានការណ៍ និងហាមឃាត់ ប៉ុន្តែបែរជាត្រូវឈ្មោះ យ៉ុម យ៉ួម ប្រើប្រាស់សម្តីអសរួសមិនសមរម្យស្តីឱ្យជាច្រើន។ លោក ឌី ពៅ បានប្រាប់ទៅក្រុមប្រជាពលរដ្ឋទាំងនោះ កុំប្រមូលផ្តុំគ្នាតវ៉ាដោយគ្មានច្បាប់ទម្លាប់រឿងដីធ្លីនាំឱ្យប៉ះពាល់សន្តិសុខ ចលាចលក្នុងសង្គម ខណៈពេលអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែរឹតបន្តឹង និងយកចិត្តទុកដាក់ខ្ពស់បំផុត។
ក្រុមជនខិលខួចមួយក្រុមបានយកលិខិតមួយច្បាប់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសេង ឡូត ជាអគ្គនាយកដ្ឋានរដ្ឋបាល ជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជូនទៅឱ្យរដ្ឋបាលខេត្តបាត់ដំបង ពិនិត្យមើលលទ្ធភាពជាក់ស្តែងដែលមានតំណាងពលរដ្ឋ ០៤នាក់ បានដាក់ពាក្យស្នើចុះបញ្ជីដីធ្លីនោះ បែរជាកាន់លិខិត និងឯកសារមួយចំនួនដើរអូតប្រាប់គេឯងថា «ឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានប្រគល់ដីធ្លីទំហំ ៩ ០៥៧ហិកតាឱ្យពួកខ្លួនទៅវិញ និងប្រកាសថាពួកគេមានសិទ្ធចាត់ចែងលើផ្ទៃដីនេះទាំងអស់ចង់បែងចែក ឬកាត់ត្រង់ក៏បានដែរ»។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះថា លោក សេង ឡូត អគ្គនាយកដ្ឋានរដ្ឋបាល ជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ថា «ក្រសួងបានប្រគល់ជូនរដ្ឋបាលខេត្តដែលជាស្ថាប័នមានសមត្ថកិច្ចថ្នាក់ក្រោមជាតិពិនិត្យកិច្ចការនឹង»។ លោកក៏បានបញ្ជាក់ទៀតថា «ពេលឃើញលិខិតស្នាមនេះ គេចេះធ្វើការហើយក្នុងនាមជាអង្គភាពមានសមត្ថកិច្ច ព្រោះមានទម្រង់នៃកិច្ចការបែបនឹងច្រើនឯកឧត្តមអភិបាលខេត្តដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ មិនមែនឃើញលិខិតតែប៉ុណ្ណឹងសាម៉ីដែលសំណើរនឹងមានសិទ្ធសម្រេច ឬទាមទាអ្វីទេ»។
សូមជម្រាបផងដែរថា កន្លងមកថ្មីៗនេះ បុគ្គលឈ្មោះ យ៉ុម យ៉ួម នេះ នាំភ្ញៀវមកដើររកទិញដីនេះ ជាកម្មសិទ្ធក្រុមហ៊ុន អេហ្គ្រីខលឈើ ហ្គ្រីន ហ្វៀល ខូលិនធីឌី នៅចំណុចត្រពាំងទ្រា ភូមិគោរការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយគ្មានខ្លាញញើតនឹងច្បាប់ឡើយ។ លោកយ៉ុម យ៉ួម និងបក្សពួកមិនដឹងជាបានដីធ្លីមកពីណា ឬសិទ្ធអំណាចអ្វីទេ? បានជាហ៊ានធ្វើកិច្ចសន្យាផ្តល់ដីទំហំ៤០០ហិកតា និងទឹកប្រាក់រហូតដល់ចំនួន១០០,០០០ដុល្លារ ខណៈពេលដែលខ្លួនមិនមានអ្វីទាំងអស់។
សូមបញ្ជាក់បន្ថែមថា លោក ឌី ពៅអភិបាលរង ស្រុកគាស់ក្រឡ ទទូលបន្ទុកគណៈកម្មការដោះស្រាយវិវាទដីធ្លី ពេលទទួលបានព័ត៌មានថា មានការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋ តាមរយៈការគៀងគររបស់ក្រុមឱកាសនិយមមួយក្តាប់តូចថានឹងបែងចែកដីធ្លី ដែលបង្កឱ្យមានចលាចលដល់បញ្ហាសន្តិសុខសង្គមនោះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល និងអាជ្ញាធរជាច្រើនរួប ដើម្បីចុះមកធ្វើការណែនាំបញ្ឈប់ទង្វើរបែបនេះ និងប្រាប់ប្រជាពលរដ្ឋឈប់ឱ្យចាញ់បោកតាមការអូសទាញពីមេខ្យល់ខិលខួចតទៅទៀត ព្រោះគ្មានដីពីណាមកបែងចែកនោះទេ។
នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ពាក់ព័ន្ធជនខិលខូចគៀងគរប្រជាពលរដ្ឋដោយសន្យាបែងចែកដីធ្លី ស្ថិតក្នុងភូមិសាស្ត្រភូមិគោករការ ឃុំដូនបារនោះ បានយ៉ាងខ្លីថា «ករណីនេះលោកបានទទួលព័ត៌មានហើយនឹងមានវិធានការតាមផ្លូវច្បាប់»។ លោកអភិបាលស្រុកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែធ្វើការស្រាវជ្រាវលើរឿងនេះ»៕
អត្ថបទដែលទាក់ទង

ចេញទៅរកកង្កែបធ្វើម្ហូបខណៈមេឃកំពុងភ្លៀងខ្លាំង ជាអកុសលត្រូវរន្ទះបាញ់បណ្ដាលឱ្យស្លាប់នៅស្រុកស្អាង

កម្លាំងសមត្ថកិច្ចការពារព្រំដែន ចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវប្រកបដោយលទ្ធផលល្អ

យុវតីម្នាក់ ជិះម៉ូតូជ្រែពេញតាមដងផ្លូវ ត្រូវនគរបាលស្រុកកំពង់ត្របែក នាំខ្លួនមកអប់រំ ធ្វើកិច្ចសន្យា

លោក ឧកញ៉ា ឃិត ចាន់ដា និងលោកជំនាវ បានពាំនាំយកអំណោយទៅចែកជូនសិស្សានុសិស្សនៅសាលាបឋមសិស្សា ឈូកក្រពុំ

អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រស្រុកស្ទោង

កម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយបង្ក្រាបជនសង្ស័យកាច់សោ.កម៉ូតូម្នាក់ក្រោយធ្វើសកម្មភាពរត់មិនរួច

រថយន្តធុនធំសណ្តោងរុឺម៉កបែកកង់មុខរេចង្កូតទៅបុកអ្នកជិះម៉ូតូបណ្តាលឱ្យស្លាប់ម្តាយនិងកូនប្រុសរបួសធ្ងន់

យុវជនម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ដ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ

កម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ

ប្រជាកសិកនិងកសិផលធ្វើដំណាំស្រូវក្នុងស្រុកបន្ទាយមាសមានទិន្នផលខ្ពស់និងមានទីផ្សារបានល្អជាងឆ្នាំនេះ

តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ អំពាវនាវពលរដ្ឋខ្មែរឥស្លាម ជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញចុះឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេសបានជាង២ម៉ោង

លោកហេង រតនា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្នុងបាតទន្លេ អាចមានជាង២ពាន់តោន ឯការរុករកកំពុងជួបផលលំបាក

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យខិតខំផ្ដល់សេវាសាធារណៈគំរូ ដើម្បីឈានទៅប្រលងប្រណាំងការផ្ដល់សេវាល្អ

សេចក្តីជូនដំណឹង ស្ដីពី ការព្យាករអាកាសធាតុលើកទី៣ សម្រាប់ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹក និងឧតុនិយម

ក្មេងៗអស់នេះយ៉ាប់ណាស់ ពូកែបង្ហោះម៉ូតូពេក ឲ្យបត់ជើងសំពះម៉ូតូម្ដង ចាំមើលលើកក្រោយហ៊ានទៀតអត់ អាអូន

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចម៉ូតូម៉ាក HONDA Beat នៅក្នុងមូលដ្ឋាន

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្តន៍វិធានការលើសិស្សគេចសាលា និងក្មេងទំនើង

សហគមន៍នេសាទត្រពាំងសង្កែ បានក្លាយទៅជាតំបន់អេកូរមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញរបស់ស្រុកទឺកឈូ

តាចាស់ណាស់ហើយ ម្ដេចឡើយព្រៃផ្សៃម្ល៉ះ! តាចំណាស់ ម្នាក់យកចម្ពាមកៅស៊ូ បាញ់ទៅលើក្មួយស្រីបណ្តាលឱ្យរងរបួស

គ.ជ.ប៖ ការរៀបចំការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាព

នគរបាលស្រុករតនមណ្ឌលបង្រ្កាបគ្រឿងញៀនមួយករណីឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់អនុវត្តតាមផ្លូវច្បាប់

សមត្ថកិច្ចបន្តសហការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឱ្យដូចជាភ្លៀងរលឹម

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល

និស្សិតជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ជួយសង្គ្រោះ ក្រោយចាញ់ឧបាយកលជនឆបោកឆ្លងប្រទេស

អាណោចអាធ័មណាស់! ប្ដីស្លាប់ ប្រពន្ធរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកនៅលើផ្លូវបេតុងព្រៃស

នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់ក្នុងបទល្មេីសជាក់ស្តែងអនុវត្តតាមវិធីច្បាប់

ប្រជាពលរដ្ឋក្នុងឃុំដងទង់ ស្រុកដងទង់បានបោះបង់មុខរបរចិញ្ចឹមចង្រិតដោយសារកង្វះការគាំទ្រផ្នែកបច្ចេកទេស

ក្រសួងធនធានទឹក ចេញ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា នេះ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សម្រេចដកហូតមុខតំណែងមេប៉ុស្តិ៍ឲ្យមកជាមន្ត្រីធម្មតា

នគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ

នគរបាលស្រុកសង្កែបង្រ្កាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ខុសច្បាប់

បើកបរសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! រថយន្តតូយ៉ូតាព្រូសពីរគ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ប្រជាពលរដ្ឋរស់នៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង អញ្ជើញទៅទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ក្រុមដៃស្អិតឆក់កាបូបជនរងគ្រោះ នៅក្រុងព្រះសីហនុ ធ្វើសកម្មភាពបានសម្រេចភ្លាមរត់គេចមិនរួច ត្រូវជាប់ខ្នោះ

ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តស៊េរីទំនើប Range Rover ពេញទំហឹង បណ្ដាលឱ្យបុរសម្ចាស់ម៉ូតូរងរបួសធ្ងន់

កាច់កម៉ូតូបានសម្រេចភ្លាម កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេញតាមបង្ក្រាបបានភ្លាមៗ នៅខណ្ឌទួលគោក

សមត្ថកិច្ចចាប់ឃាត់ខ្លួនមនុស្ស ៥នាក់ ពាក់ព័ន្ធបទល្មើសទទួលផល នៃបទល្មើស សរុបទឹកប្រាក់ជាង ១លានដុល្លារ

ឃាត់ខ្លួនជនជាតិថៃប្រុស ស្រី ០២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅជាយដែន កម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីបានបញ្ជាក់ថាជនពិការភាពដើរតួសំខាន់ក្នុងការជួយសង្គម និងសេដ្ឋកិច្ច

ការចូលរួមជួយពលរដ្ឋក្រីក្រជួបទុក្ខលំបាកគឺជាការសងគុណទឹកដីកំណើត និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ

នគរបាលជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ៃលិនបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ប្រើប្រាស់ថ្នាំញៀននិងវត្តតាង

អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាលពលរដ្ឋជាង៤០០នាក់ ដែលមកធ្វើបុណ្យនៅវិហារអ្នកតាធំចិនក្រុងតាខ្មៅ

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ឯក ស រដ្ឋា ជាស្នងការនគរបាលខេត្តព្រះសីហនុ

បុរសម្នាក់ខណៈកំពុងជិះម៉ូតូត្រូវរថយន្ត Prius បុកប៉ើងធ្លាក់ពីលើស្ពានអាកាសចោមចៅស្លាប់គួរឱ្យរន្ធត់

បុរសដែលបានទះលើនារីម្នាក់រឿងជិះម៉ូតូសាចទឹកនៅសង្កាត់ទឹកថ្លា សមត្ថកិច្ចបញ្ចូនទៅតុលាការនៅព្រឹកនេះ

ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរចាត់វិធានការចំពោះថៅកែហាង «BACK STREET BAR» មានសំឡេងរំខានជារៀងរាល់យប់

ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុករំដួលនិងស្រុកស្វាយជ្រំ

ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរចាត់វិធានការចំពោះថៅកែហាង «BACK STREET BAR» មានសំឡេងរំខានជារៀងរាល់យប់

សេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣

ក្រុមអន្ធរពាលជនជាតិចិន និងវៀតណាម ចំនួន ០២ក្រុម បើកឆាកប្រយុទ្ធសាកកំលាំងគ្នា ក្នុងខេត្តព្រះសីហនុ

មុខសញ្ញាលួចយ៉ាងសកម្មនិងទើបតែចេញពីពន្ធនាគាររយៈពេល០៤ខែ ឥឡូវជាប់ខ្នោះសមត្ថកិច្ច ព្រោះតែចេញមកវិញលួចទៀត

មហាជនកំពុងរង់ចាំមើលចំណាត់ការរបស់រដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការចាក់ដីរំលោភចូលឆ្នេរសមុទ្រ

រថយន្តដឹកកម្មករ-កម្មការិនី បុកជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍បណ្តាលឱ្យរងបួសជាច្រើននាក់ នៅស្រុកកំពង់ត្រឡាច

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន ៣៦៣រូប

មុខសញ្ញាលួចយ៉ាងសកម្មនិងទើបតែចេញពីពន្ធនាគាររយៈពេល០៤ខែ ឥឡូវជាប់ខ្នោះសមត្ថកិច្ច ព្រោះតែចេញមកវិញលួចទៀត

ប្រជានេសាទជិត២០០គ្រួសារ ស្នើរដល់លោកជំទាវអភិបាលខេត្តកោះកុង សុំដកប្រធានសហគមន៍ស្រែត្រាវចេញពីមុខតំណែង

ប្រើដំបងវាយលើស្រ្តីម្នាក់ឱ្យរបួលធ្ងន់ ហើយព្យាយាមរត់គេចខ្លួនជាង ១សប្ដាហ៍ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៥ សីហា ចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៨នាក់

កម្លាំងនគរបាលជំនាញស្រុកសាលាក្រៅចុះបង្ក្រាបករណីជួញដូរថ្នាំញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់និងវត្ថុតាង

កម្លាំងនគរបាលជំនាញគ្រឿងញៀនក្រុងប៉ៃលិនចុះឃាត់ខ្លួនជនសង្ស័យ២នាក់ប្រើប្រាស់ថ្នាំញៀននិងសម្ភារ:មួយចំនួន

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានចូលរួមរំលែកទុក្ខគ្រួសារសពស្លាប់ដោយសារជំងឺ នៅឃុំរកា...!!!

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់និងអ្នកទទួលផលម្នាក់ក្នុងករណីឆក់កាបូប ជនជាតិវៀតណាមនៅក្រុងបាវិត

ស្នងការដ្ឋននគរបាលខេត្ត រៀបចំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២និងបណ្តាឆ្នាំពាក់ព័ន្ធ

ក្រុមអាជីវករ និងអ្នករត់តាក់សុីប្រមាណ ១០០នាក់ ផ្ទុះការតវ៉ា ពាក់ព័ន្ធករណីរៀបចំបណ្តេញមិនឲ្យលក់បន្តទៀត

ជនសង្ស័យ០២នាក់ត្រូវនគរបាលផែនប្រឆាំងគ្រឿងញៀនក្រុងប៉ៃលិនបានឃាត់ ខ្លួនពីបទប្រើប្រាស់ថ្នាំញៀននិងវត្តតាង

ករណីឃាតកម្មប្ដីចាក់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យ ត្រូវកម្លាំងនគរបាលជំនាញចាប់ខ្លួនជនដៃដល់បានហើយ

រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន «កាពីតូល» បុកម៉ូតូ CPX មួយគ្រឿង បណ្តាលឲ្យមៗបុរសម្នាក់ស្លាប់ភ្លាមៗ
