2024-07-05 12:07
223

បាត់ដំបង៖ មន្ត្រីនគរបាលស្រុកមោងឬស្សី ដ៏ស្រស់សង្ហាម្នាម្នាក់ បានសម្រេចចង.កសម្លាប់ខ្លួន ដោយសារមានវិបត្តិក្នុងគ្រួសារធ្ងន់ធ្ងរ ព្រោះតែប្រពន្ធរត់ចោលទៅផ្ទះទៅជាមួយឪពុកវិញ។ 
ករណីការសម្លាប់ខ្លួនរបស់មន្ត្រីនគរបាលខាងលើ បានកើតឡើង នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុច ក្រុមទី០៨ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ 

មន្រ្តីនគរបាលរងគ្រោះ មាមានឈ្មោះ ស.រ.យ.ទ.រ អាយុ ២៧ឆ្នាំ មានឋានន្តរស័ក្តិថ្នាក់ព្រឹព្រឹទ្ធបាល ជាមន្ត្រីនគរបាលស្រុកមោងឫស្សី។ 

សមត្ថកិច្ចបាននិយាថា៖ ចំពោះមូលហេតុដែលមន្រ្តីរូបនោះបានសម្រេចចិត្តចង.កសម្លាប់ខ្លួនដោដោយផ្តើមចេញពីជម្លោះរវាងប្តីប្រពន្ធ ព្រោះស្រ្តីដែលជាប្រព្ធចេញពីផ្ទះទៅរស់នៅជាមួយឪពុកវិញ។ តាមសាច់ញាតិមូលហេតុដែលនាំឲ្យជនរងគ្រោះចងកសម្លាប់ខ្លួនសង្ស័យដោយសារវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅបុណ្យតាមប្រពៃណី៕