(កំពត) ៖ កំពតនាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានឱ្យដឹងថា ការងារប្រជានេសាទនៅក្នុងខេត្តកំពតមានដំណើរការល្អ ប្រជានេសាទមានការយល់ដឹងច្រើនជាងមុន និងបានចូលរួមគោរពច្បាប់ត្រឹមត្រូវ ដោយមិនប្រើប្រាស់ឧបករណ៍ហាមឃាត់ ធ្វើឱ្យធនធានសមុទ្រមានការថយចុះយឺត ហើយសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ខេត្តកំពត ប្រមូលផលនេសាទសរុបបានជាង ១ម៉ឺនតោន។
លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ពិសេស លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត រួមជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងលើកងារងារផ្សព្វផ្សាយអប់រំអប់រំច្បាប់ដល់ប្រជានេសាទ ការងារអភិរក្សធនធានសមុទ្រ បង្កើនការងារចុះល្បាត កាត់បន្ថយនូវបទល្មើសនេសាទ ធ្វើឱ្យធនធានសមុទ្របន្តមាននិរន្តរភាព និងមានស្ថានភាពល្អប្រសើរ ហើយប្រជានេសាទ អាចបន្តមុខរបរនេសាទ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងសមរម្យ។
លោក ស សិរន នាយខណ្ឌ បានប្រាប់ឱ្យដឹងថា ជាលទ្ធផលផលនេសាទទឹកសាប និងសមុទ្រ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ សរុបមានចំនួន ១០,៦២៥តោន រួមមាន ផលនេសាទទឹកសាបចំនួន ២,១៩០តោន និងផលនេសាទសមុទ្រចំនួន ៨ ,៤៣៦តោន (មានផលនេសាទសិប្បកម្ម មានចំនួន ៥,០៧២តោន និងផលនេសាទគ្រួសារសមុទ្រមានចំនួន ៣,៣៩១ តោន)។
លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានបន្ថែមឱ្យដឹងទៀតថា សម្រាប់ឆមាសទី១នេះ ស្ថានីយ៍ភ្ញាស់កូនត្រីមានសរុបចំនួន ១៥កន្លែង ភ្ញាស់កូនត្រីពូជបានចំនួន ២លាន ៥សែនក្បាល។
ធនាគារក្តាមសេះ មាន ២កន្លែង (សហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទកែបថ្មី) បានប្រមូលក្ដាមពងដាក់ចូលធនាគារក្ដាមសរុបបានចំនួន ១៨គីឡូក្រាម ស្មើរនឹង ២១៦ក្ដាម។
ការបណ្តុះកូនកោងកាងបានចំនួន ៩,១០០ដើម និងបានដាំចំនួន ១៤,៧០០ដើម នៅតាមសហគមន៍នេសាទចំនួន ៨ក្នុងខេត្ត។
ខេត្តកំពតមានស្មៅសមុទ្រចំនួន ១១ប្រភេទលើផ្ទៃ និងបាតសមុទ្រ ៨,៤៣៥ហិកតា ផ្កាថ្ម៩៥៣ហិកតា ព្រៃកោងកាង ១,៩៦៦ហិកតា និងទីតាំងអភិរក្សមានចំនួន ១៣កន្លែង។
កត្តាទាំងនេះហើយដែលជួយឱ្យការងារនេសាទនៅតែមាននិរន្តរភាព និងជាផ្នែកមួយយ៉ាងសំខាន់ជួយលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងប្រជាជនពលរដ្ឋ។
ទន្ទឹមនេះដែរលោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលបានឱ្យដឹងថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ បានបង្ក្រាបបទល្មើសជលផលបានចំនួន ២៦ ករណី ក្នុងនោះរឹបអូស និងបំផ្លាញចោលលបកន្ទុយកណ្ដុរ ២១ករណី មានចំនួន ២៧០លប រឹបអូស និងបំផ្លាញចោលឈិបរុញដៃភ្ជាប់ឧបករណ៍ឆក់ ៥ករណី (ឈិបរុញដៃ ៤គ្រឿង អាគុយ ៣គ្រឿង អាំងវែកទ័រឆក់ ៤គ្រឿងនោះផងដែរ។(សឹង រ៉ាត់)