2023-05-17 06:05
427

រតនគិរី​៖ មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោក "ឡុំ" បានឃុបឃិតជាមួយមេឈ្មួញវៀតណាម បើកភ្លើងខៀវឲ្យម៉ូតូដឹកបទល្មើសព្រៃឈើយកទៅលក់នៅប្រទេសវៀតណាមជារៀងរាល់យប់ តាមច្រករបៀងដែលខ្លួនកំពុងគ្រប់គ្រង។

សេចក្តីយការណ៍ បានឲ្យដឹងថា បទល្មើស​ព្រៃឈើ​ឆ្លងដែន​ខុសច្បាប់​ដឹកទៅលក់ប្រទេស​វៀតណាម​ បានយ៉ាង​រលូន​ជា​រៀងរាល់​យប់​នៅ​ចំណុច​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ឡុំ​ ចំណុះ​ឲ្យ​វរ​ការពារ​ព្រំដែន​គោក​៦២៣ ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី។

​ប្រជាពលរដ្ឋ រាយការណ៍មកថា លោកមេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ "ឡុំ​" បាន​លួច​បើក​ច្រករបៀងឲ្យ​ម៉ូតូ​ដឹកឈើ​ជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ជា​រៀងរាប់យប់ចាប់ពី​ម៉ោង​០៦​ល្ងាច រហូតដល់​ភ្លឺគ្មានខ្លាចញញើតច្បាប់ឡើយ។ ក្នុងមួយយប់ៗមានម៉ូតូកែច្នៃដឹកឈើរាប់រយគ្រឿងដឹកជញ្ជូនបទល្មើសព្រៃឈើយកទៅក្នុងប្រទេសវៀតណាម។

តាមអ្នករកស៊ីដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ដោយម៉ូតូប្រាប់ថា ជា​រៀងរាល់​យប់​មានម៉ូតូ​ដឹកឈើ​មិនតិចឡើយហើយពេលគិតលុយ​ថ្លៃឈើ​ឈ្មួញ​វៀតណាម​ តែងតែកាត់យកលុយក្នុងម៉ូតូ​មួយគ្រឿង ១៥ ០០០រៀលឬ១៨ ០០០រៀល ទុក​សម្រាប់​បង់​ជូន​ទៅ​លោក​មេ​ប៉ុស្តិ៍​នគរបាលឡុំ និងទាហាន​។

សូមបញ្ជាក់​ថា ឈើ​ដែល​ដឹក​យកទៅលក់នៅប្រទេសវៀតណាមជាភេទ​ឈើមូល​ដែល​មាន​មុខកាត់​ចាប់ពី​២៥ ដល់​៣០ ប្រវែង​២,៦០​ម៉ែត្រ​៕