
សម្តេចតេជោ ហ៊ុន សែន ប្រធាព្រឹទ្ធសភានៃកម្ពុជា បានថ្លែងថា៖ អ្នកខ្លះនិយាយយ៉ាងពិរោះនូវពាក្យ សិទ្ធមនុស្ស និងប្រជាធិបតេយ្យ» ប៉ុន្តែពួកគេបានភ្លេចនូវអ្វីដែលហៅថា «សន្តិភាព» ត្រូវរក្សាសន្តិភាពមានប្រសើរជាងស្វែងរកសន្តិភាពដែលបានបាត់បង។
សម្តេចតេជោបានលើកជាឧទាហរណ៍ថា៖ «ដូចជាករណីអ៊ុយក្រែន កុំថាឡើយប្រធានាធិបតីសហរដ្ឋអាមេរិក ត្រាំ ថាគាត់ដោះស្រាយដោយប្រើពេលត្រឹមតែ ២៤ម៉ោង ប៉ុន្តែខ្ញុំថា ២៤ខែទៀតក៏មិនបញ្ចប់ដែរ បើបែបហ្នឹងនោះ»។ សម្តេចតេជោបានបញ្ជាក់ថា៖ «ខ្ញុំមានបទពិសោធន៍ និងឆ្លងកាត់ការស្វែងរកសន្តិភាព។ គ្រាន់តែបញ្ហាបទឈប់បាញ់ ឈប់បាញ់បែបណា? ឈប់បាញ់នៅហ្នឹងកន្លែង ឬឈប់បាញ់ក្នុងលក្ខខណ្ឌស្អី? សូម្បីបទឈប់បាញ់នៅតំបន់ហ្គាសា ឈប់បាញ់បានប៉ុន្មាន ឥឡូវសង្គ្រាមវាបានផ្ទុះឡើងវិញខ្លាំងលើដើម»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ អញ្ចឹងបើមានសន្តិភាពហើយយើងត្រូវរក្សាសន្តិភាពសិន […] យើងត្រូវឱ្យតម្លៃសន្តិភាពមិនមែនតែខ្ញុំទេ ប៉ុន្តែទាំងអស់គ្នា។ ប្រសិនបើគ្មានសន្តិភាពយើងអាចអង្គុយជូបជុំគ្នាដូចពេលនេះបានទេ»។ សម្រាប់សម្តេចតេជោផ្ទាល់បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ «ដរាបណាខ្ញុំនៅទីនេះ ទោះក្នុងតម្លៃណាក៏ដោយដាច់ខាតមិនឱ្យនណាមួយមកបំផ្លាញសន្តិភាពទេ»។
សូមបញ្ជាក់ថា ខាងលើនេះ គឺជាថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងបាឋកថាក្រោមប្រធានបទ៖ «មេរៀនរបស់ ហ៊ុន សែន ពីរបបប្រល័យពូជសាសន៏ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» ពីវិមានប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទៅម័រឡេស្តេ នាថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥៕

