2025-05-10 13:28
4

អ៊ីស្លាម៉ាបាដ/ញូវដេលី ថ្ងៃទី១០ ឧសភា (រ៉យទ័រ)៖ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោកKhawaja Asif បាននិយាយថា កិច្ចប្រជុំរបស់អាជ្ញាធរបញ្ជាការជាតិ ដែលជាស្ថាប័នយោធាកំពូល និងស៊ីវិលដែលត្រូវត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស ត្រូវបានកំណត់ពេលឡើងវិញបន្ទាប់ពីមានប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសឥណ្ឌា ដែលបានធ្វើឡើងនាព្រឹកថ្ងៃសៅរ៍នេះ។

លោកបានប្រាប់ ARY TV ថា៖ «គ្មានកិច្ចប្រជុំណាមួយកើតឡើងរបស់អាជ្ញាធរបញ្ជាការជាតិទេ ហើយក៏មិនមានកិច្ចប្រជុំបែបនេះដែរ»។

បន្ទាប់ពីមានការបញ្ជាក់បែបនេះហើយ រដ្ឋមន្ត្រីព័ត៌មានប៉ាគីស្ថាននៅមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលម្អិតនោះទេ។

ដោយឡែករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ប្រសិនបើឥណ្ឌាឈប់ នោះប៉ាគីស្ថាននឹងពិចារណាឈប់ដែរ។ 

ចំពោះការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយជាមួយអគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Asim Munir និងរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar ដោយជំរុញឱ្យភាគីទាំងពីរបន្ថយភាពតានតឹងនិង បង្កើតទំនាក់ទំនងដោយផ្ទាល់ឡើងវិញដើម្បីជៀសវាងការគណនាខុស៕