
កំពង់ស្ពឺ៖ កម្មករស៊ីឈ្នួលបេះផ្លែស្វាយ ចំនួន ០២នាក់ បានស្លាប់ភ្លាមៗ និង ១៤នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងឧបទ្ទវហេតុក្រឡាប់គោយន្តកន្ត្រៃនៅស្រុកភ្នំស្រួច។
តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាច គោយន្តកន្ត្រៃ ដឹកកម្មករស៊ីឈ្នួលបេះស្វាយ ០១គ្រឿង បានរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ មានមនុស្ស០២នាក់ស្លាប់ និង!១៤នាក់ទៀត រងរបួសធ្ងន់-ស្រាល ស្ថិតនៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុច អូរថ្មដំរី ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
ប្រភពបានឲ្យដឹងថា ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច បានចុះអន្តរាគមន៍ជួយសង្គ្រោះហៅរថយន្តសង្គ្រោះដឹកបញ្ជូនអ្មករងរបួសទៅកាន់មន្ទីរពេទ្យ ដោយក្នុងនោះមានមនុស្សចំនួន ០២នាក់ បានស្លាប់។
តាមការបញ្ជាក់បានឲ្យដឹងថា មុនពេលកើតមានគោយន្តកន្ត្រៃដឹកកម្មករស៊ីឈ្នួលបេះផ្លែស្វាយជិះត្រឡប់ពីទៅផ្ទះវិញ ដោយសារតៃកុងគោយន្តបើកបរលឿន។ ម្យ៉ាងទៀត គោយន្តគ្មានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវក៏រេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់សង្កត់មនុស្សស្លាប់ និងរបួសតែម្តង។
បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសកំពុងសម្រាយព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច រីឯវត្ថុតាងុកទៅរក្សាទុក ដើម្បីចាត់ការបន្តនិតិវិធី៕
