2025-05-13 11:12
6

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៤ ទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០០៣កែងនឹងផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈមានរថយន្តស៊េរីទំនើបម៉ាកអាល់ផាដ បើកបុកម៉ូតូ zoomer x ពេញទំហឹង។

ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា អ្នកស្លាប់មានជនជាតិខ្មែរម្នាក់នឹងជនជាតិចិន២នាក់ទាំងអស់៣នាក់។ ប្រភពបន្តឲ្យដឹងទៀតថា បុរសជនជាតិខ្មែរនិងជនជាតិចិនទាំង៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីអ្នកទាំង៣បានជិះម៉ូតូ zoomer x មួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម 1R-3423 ឌុបគ្នាចេញពីក្លឹបមួយកន្លែងលុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តស៊េរីទំនើបម៉ាកអាល់ផាដ ពាក់ស្លាកលេខ កម្ពុជា H.C SELA  បើកបរដោយបុរសជនជាតិចិនបុកប៉ើងជិត១០០ម៉ែត្រតែម្តង។ 

ទោះបីយើងជនជាតិខុសគ្នា មិនបានកើតថ្ងៃខែឆ្នាំតែមួយពិតមែន តែយើងស្លាប់ទៅនៅម៉ោងថ្ងៃខែឆ្នាំតែមួយ សូមអ្នកទាំង៣ទៅឲ្យបានសុខ!  ក្រោយហេតុ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕