2025-05-14 07:42
15

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុង ពិធីបើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ក្រុមគ្រួសារសមាជិកមរណភាពចំនួន ០២នាក់ ប្រពន្ធសមាជិកមរណភាពចំនួន ០១នាក់ ស្មើនិងថវិកាសរុបចំនួន ១៤,០០០,០០០៛ (ដប់បួនលានរៀល) និងថវិកាឧបត្ថម្ភគោលនយោបាយជូនដល់គ្រួសារមន្ត្រីនគបាលមរណៈចំនួន ០៧រូប ស្មើនិងថវិកាសរុបចំនួន ១៣៩,១៧៥,០០០៛ (មួយរយសាមសិបប្រាំបួនលាន មួយរយចិតសិបប្រាំពាន់រៀល)។ ក្នុងនោះផងដែលក៏មានការចូលរួមពី លោកស្នងការរង ទទួលផែនការងារធនធានមនុស្ស លោកនាយ-លោក លោកស្រី នាយរងការិយាល័យ និងនាយផ្នែក នៃការិយាល័យបុគ្គលិកផងដែរ។
ក្នុងឱកាសសំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្តែងនូវក្តីនឹករលឹក ហើយបានរំលឹកពីស្នាដៃមន្ត្រីនគរបាលមរណៈ ដែលបានបំពេញភារកិច្ច បម្រេីជាតិមាតុភូមិ និងប្រជាពលរដ្ឋ កន្លងមក ព្រមទាំងបានបន្សល់នូវស្នាដៃជាច្រេីនដល់មន្ត្រីនគរបាលជំនាន់ក្រោយជាគំរូ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់ក្រុមគ្រួសារមរណភាព ក្នុងនាមជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះការបាត់បង់សមាជិកសមាគម និងសមាជិកក្រុមគ្រួសារផងដែរ៕