
តាមរយៈរូបភាពជាច្រើនសន្លឹងដែលបង្ហាញស្នាមរបួសពេញខ្លួនបង្ហោះតាមបណ្តាញសង្គម តារាសម្តែងវ័យក្មេង កញ្ញា ជី ឈីងលីន សរសរនូវសំណេរថា៖ «គ្មានអ្វីដែលខ្ញុំត្រូវស្ដាយស្រណោះដែរ ដែលត្រូវបានបង់មនុស្សដែលមើលមិនឃើញពីរតម្លៃខ្លួនបែបនេះ។ ពីមុនអាចនិងមកពីគេស្រលាញ់ខ្លាំងពេក ទើបតែងតែទ្រាំនូវទង្វើរដ៏សែនថោកទាបមួយនេះ រហូតមកស្ទើរតែបាត់បង់ជីវិត បាត់បង់ទាំងភាពកក់ក្ដីសម្រាប់គ្រួសារ ល្មមភ្ញាក់ខ្លួនហើយថាកំពុងតែព្យាយាមឱ្យគេស្គាល់សណ្ដានអ្នកកាន់តែច្បាស់ហើយគួរឱ្យសង្វែកខ្លួនអត់? កុំបាច់ខំអីទោះជានៅក្នុងលោកនេះសល់តែអ្នកម្នាក់ ក៏ខ្ញុំអត់យកជីវិតរបស់ខ្ញុំទៅផ្ញើលើដៃមនុស្សដូចអ្នកទៀតដែ ព្រោះខ្ញុំបានកាត់អ្នកចេញពីបេះដូងខ្ញុំតាំងពីរថ្ងៃដែលដឹងថាអ្នកព្យាយាមបំផ្លាញខ្ញុំគ្រប់វិធី សុំយាយប៉ុណ្ណឹងសិនចុះ»។
កញ្ញាបានសរសេរបញ្ជាក់ថា៖ «ខ្ញុំអត់មានត្រូវជាអី ឬទាក់ទងជាមួយម្នាក់នេះទៀតទេ កុំមករញ៉ៃរញ៉ៃជាមួយជីវិតខ្ញុំទៀត ព្រោះវាអត់តម្លៃសោះ យល់នៅប៉ុណ្ណឹង សំរាមទោះគេរើសយកមកលាងសំអាតម៉េចក៏វានៅតែមានក្លិនស្អុយរលួយដែរ»។
កញ្ញា ជី ឈីងលីន បានបញ្ជាក់បែបនេះថា៖ «មុនខ្ញុំបើកចិត្តយកអ្នកថ្មី ខ្ញុំយំខ្ញុំឈឺស្ទើរតែគ្មានជីវិតរស់នៅបន្តរអ្នកនៅឯណា ? អ្នកកុំពុងអោបស្រី គេមកប្រាប់ខ្ញុំឃើញអ្នកទៅផ្ទះសំណាក់ជាមួយស្រី ផ្លូវចិត្តខ្ញុំខ្ទេចអស់ហើយខ្ញុំមិនផុសមិនបង្ហោះខ្ញុំខ្មាស់គេមនុស្សធ្លាប់ស្រលាញ់តែចុងក្រោយអ្នកមិនគិតដូចខ្ញុំ អ្នកចង់បំផ្លាញខ្ញុំ ទាំងខ្ញុំមិនខុស វាលើសពេកហើយ ហើយកុំយករឿងអតីតខ្ញុំមកយាយ ព្រោះវាគ្រាន់តែជារឿងអតីត ដឹងត្រឹមថាខ្ញុំ អត់ចេះរស់នៅដោយសារមនុស្សប្រុសទេ វាថោក កុំព្យាយាមបង្ហាញចរឹកកាន់តែគួរឱ្យសង្វែកអី ព្រោះអ្នកបំភ្លៃ និងកុហក់គេបានតែអត់អាចកុហក់ខ្លួនឯងបានទេ»។
តារាមសម្តែង ជី ឈីងលីន បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសុំដើរចេញទាំងស្ងប់ស្ងាត់ខ្ញុំចង់ប្រើជីវិតមួយដែរមានមនុស្សប្រុសម្នាក់ល្អដែលគេមើលឃើញពីរតម្លៃខ្ញុំច្បាស់ ហើយស្រលាញ់ខ្ញុំដោយទង្វើរ តែអ្នកមិនព្រមចប់ទេ ចឹងខ្ញុំមិនលាក់រឿងនឹងទៀតទេ នៅមានភាគតទៀត គ្រប់យ៉ាង គឺខ្ញុំអត់ចង់បង្ហាញទេ តែអ្នកជាអ្នកបង្ខំខ្ញុំ ហើយខ្ញុំក៏អត់ចង់ឱ្យមនុស្សដូចអ្នកទៅធ្វើររឿងចឹងទផតដាក់មនុស្សស្រីដែលញេជ្រើសយកអ្នកចូលក្នុងជីវិតបន្ត»។
សូមបញ្ជាក់ថា តារាសម្តែងវ័យក្មេង កញ្ញា ជី ឈីងលីន បានបង្ហាញមុខអតីតគូរស្នេហ៍វាយធ្វើបាបលើរូបរាងកាយស្ទើរពេញខ្លួននោះទេ ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធគួរចាត់វិធានការលើជនបង្កដែលប្រើអំពើហិង្សាលើស្ត្រីភេទធ្ងន់ធ្ងរ ដែលសង្គមស្អប់ខ្ពើមបំផុត៕




_1747214530.jpg)


