2025-07-04 13:36
8

យោងតាមសារព័ត៌មាន South China Morning Post (SCMP) បានរាយការណ៍ កាលពីថ្ងៃទី៣ កក្កដា ម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas ថា ចិនមិនចង់ឱ្យរុស្ស៊ីចាញ់សង្រ្គាមនៅអ៊ុយក្រែនទេ ព្រោះភ័យខ្លាចថា សហរដ្ឋអាមេរិកនឹងផ្លាស់ប្តូរការ ការផ្តោតអំណាចនិងថាមពលទាំងស្រុងទៅលើប្រទេសចិនវិញ។

រដ្ឋមន្ត្រីការបរទេសចិនខាងលើបានបន្តថា នៅពេលដែលសង្រ្គាមរវាងរស្ស៊ីនិងអ៊ុយក្រែនបន្តអូសបន្លាយ វាអាចបម្រើដល់តម្រូវការយុទ្ធសាស្រ្តរបស់ចិន ដើម្បីចាប់ផ្តើមការឈ្លានពានដែលអាចធ្វើទៅបានរបស់ខ្លួនចូលទៅក្នុងតៃវ៉ាន់៕