2025-07-14 14:07
11

ទីក្រុង WELLINGTON ថ្ងៃទី ១៤ ខែកក្កដា (Reuters)៖ ប្រទេសនូវែលសេឡង់គ្រោងនឹងបង្កើនទីផ្សារអប់រំអន្តរជាតិរបស់ខ្លួនទ្វេដងនៅឆ្នាំ ២០៣៤ ខាងមុខ ដោយផ្តល់នូវការលើកទឹកចិត្ត ដែលរួមមានការបន្ធូរបន្ថយច្បាប់ ជុំវិញនិស្សិតបរទេសដែលធ្វើការក្រៅម៉ោងពេលកំពុងសិក្សា។

រដ្ឋមន្ត្រីក្រសួងអប់រំ Erica Stanford បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនឹងការចុះឈ្មោះនិស្សិតអន្តរជាតិកំពុងមានការកើនឡើង ជាលំដាប់ចាប់តាំងពីឆ្នាំ ២០២៣ មក។ 

ហើយចំពោះ ការប្រកាសនេះធ្វើឡើងនៅពេលដែល នូវែលសេឡង់ បានសម្លឹងឃើញគោលដៅនិស្សិតអន្តរជាតិដ៏ពេញនិយមនៅអូស្ត្រាលី និងសហរដ្ឋអាមេរិកកំពុងមានការកាត់បន្ថយនិស្សិតបរទេស ដែលនេះជាហេតុផលដែលសាកលវិទ្យាល័យនៅក្នុងទីផ្សារប្រកួតប្រជែង កំពុងប្រជែងគ្នាដើម្បីទាញយកប្រយោជន៍ពីការរឹតបន្តឹងទាំងនោះ។

លើសពីនេះ ដើម្បីលើកទឹកចិត្តដល់និស្សិតបរទេសកាន់តែច្រើនមកប្រទេសនូវែលសេឡង់ រដ្ឋាភិបាលគ្រោងនៃប្រទេសនេះ គ្រោងនឹងបង្កើនម៉ោងធ្វើការក្រៅម៉ោងសម្រាប់និស្សិតអន្តរជាតិដែលមានសិទ្ធិពីចាប់ ២០ ទៅ ២៥ ឆ្នាំ។

គួរបញ្ជាក់ឲ្យដឹងថា ទីផ្សារអប់រំអន្តរជាតិរបស់ប្រទេសនូវែលសេឡង់បច្ចុប្បន្ននេះ មានតម្លៃ ៣.៦ ពាន់លានដុល្លារ។ បន្ថែមពីនេះ រដ្ឋាភិបាលនូវែលសេឡង់ចង់ឃើញការចុះឈ្មោះនិស្សិតអន្តរជាតិកើនឡើងពី ៨៣,៧០០ នាក់នៅឆ្នាំ ២០២៤ ដល់ ១០៥,០០០ នាក់ក្នុងឆ្នាំ ២០២៧ និង ១១៩,០០០ នាក់នៅឆ្នាំ ២០៣៤ ដើម្បីបង្កើនតម្លៃទ្វេដងដល់សេដ្ឋកិច្ចរបស់ប្រទេសខ្លួន៕