2025-08-01 10:40
18

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (GPSF) បានថ្លែងថា៖ បច្ចុប្បន្ននេះ «ក្រុមហ៊ុនអាកាសចរណ៍ AIR CAMBODIA បានចរចារទិញយន្តហោះ «Boing 737 Max 8» ចំនួន ១០ គ្រឿង និងអាចមានជម្រើសទិញបន្ថែម ១០គ្រឿងទៀត»

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “លទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា” នាព្រឹកថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា យើងសង្ឃឹមថាក្នុងសីហា ឆ្នាំ២០២៥នេះ នឹងមានការចុះកិច្ចព្រមព្រៀងស្តីពីការទិញយន្តហោះថ្មី «Boing 737 Max 8» នេះ ប៉ុន្តែអាចបានមកភ្លាមទេ ព្រោះរោងផលយន្តហោះមានការបញ្ជាទិញច្រើម ហើយវាអាចនឹងមកដល់ប្រទេសកម្ពុជាអំឡុងឆ្នាំ២០៣១ ខាងមុខនេះ៕