2025-09-03 10:06
15

ភ្នំពេញ៖ បន្ទាប់ពីប្រទេសកម្ពុជាមានជម្លោះប្រដាប់អាវុធអំពីបញ្ហាព្រំដែនជាមួយថៃ ប្រទេសចិន គឺជាប្រទេសដំបូងគេបំផុត ដែលបាផ្តល់ជំនួយដល់កម្ពុជា ច្រើនជាងគេ ដើម្បីស្ដារឡើងវិញការខូចខាត និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាជាជនភៀសសឹកសង្គ្រាម។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី០២ ខែកញ្ញានេះ បានសរសេរតាមរយៈទំព័រ facebook ផ្លូវការរបស់លោកថា៖ «ប្រទេសចិន គឺជាដៃគូដែលអាចទុកចិត្តបានរបស់កម្ពុជាទាំងកាលពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»។

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្តល់ជំនួយផ្ទាល់ខ្លួនរបស់លោកនូទឹកប្រាក់ ចំនួន ១០ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ពលរដ្ឋជនភៀសសឹកដែលរងគ្រោះព្រោះជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រកាសផ្ដល់ជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ២.៨ លានដុល្លារសហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជា ដើម្បីស្ដារឡើងវិញនូវការខូចខាត និងដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋកម្ពុជារងគ្រោះព្រោះជម្លោះព្រំដែនជាមួយប្រទេសថៃ ផងដែរ៕