2025-09-15 15:05
5

ថៃ៖ មន្ត្រីនគរបាលជាន់ខ្ពស់ថៃ បានប្រកាសពីការជោគជ័យនៃប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយ ចំនួន ០២ គោលដៅ នៅពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងស្រុកចំនួនពីរ នៃខេត្តឈៀងម៉ៃ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចថៃ រឹបអូសបានគ្រឿងញៀ ប្រភេទមេតំហ្វេតាមីនជិ ១០ លានគ្រាប់ និងម៉ាទឹកកកប្រមា ១០០ គីឡូក្រាម។

លោកវរសេនីយ៍ទោ Krittapol Yisakorn មេបញ្ជាការនគរបាលខេត្តភូមិភាគ៥ បានដឹកនាំការធ្វើសន្និសីទរួមគ្នាជាមួយអភិបាលខេត្តឈៀងម៉ៃ លោក Thosapol Phueanon អភិបាលស្រុកឈៀងខុង លោក Udom Pakpongbowornkul និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នេះព្រឹកថ្ងៃចន្ទនេះ។

ក្នុងប្រតិបត្តិការនេះ រឹបអូសបានថ្នាំញៀនមេតំហ្វេតាមីន សរុប ៩,៧៣ លានគ្រាប់ និងគ្រីស្តាល់មេតទម្ងន់ ១០០គីឡូក្រាម។

អាជ្ញាធរខេត្តឈៀងរ៉ៃ បានស្ទាក់ចាប់ក្រុមជួញដូរនៅស្រុកឈៀងខុង ខេត្តឈៀងរ៉ាយ ដោយរឹបអូសថ្នាំមេតំហ្វេតាមីន ចំនួន ៦ លានគ្រាប់។ បន្ទាប់មកប៉ូលីសបានដេញតាមជនសង្ស័យបើករថយន្តឆ្លងកាត់ស្រុកសានសៃ ខេត្តឈៀងម៉ៃ ទីបំផុតបានប៉ូលិសបានបាញ់សំបែកកង់រថយន្តនៅជិតហាងលក់ដូរឱ្យបញ្ឈប់ដំណើរ ហើយមន្ត្រីបានរកឃើញថ្នាំមេតំហ្វេតាមីន ចំនួន ៣.៧៣ លានគ្រាប់ និងទឹកកក ១០ គីឡូក្រាម។

អ្នកបើកបរដែលត្រូវបានចាប់ខ្លួនមកធ្វើការសាកសួរហើយប៉ូលីសកំពុងស៊ើបអង្កេត ដើម្បីតាមចាប់ជនសង្ស័យដែលនៅសេសសល់ក្នុងករណីជួញដូរគ្រឿងញៀន ខាងលើនេះ៕