
ក្រោយសារព័ត៌មានថៃបានចុះផ្សាយថាកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងអស់របស់លោក ថាក ស៊ីន ដែលមាននៅប្រទេសកម្ពុជា ។ នៅល្ងាចថ្ងៃទី១៥ កញ្ញា នេះ សម្ដេច ហ៊ុន សែន ថា ទើបឃើញសារព័ត៌មានចុះផ្សាយថា លោក ថាក់ ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះសម្ដេចនិងលោក ថាក់ ស៊ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏សម្ដេចត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ លោក ថាក់ ស៉ីន ផងដែរ។
មិនថា លោក ថាក់ ស៊ីន ឬលោកស្រី យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ។ ពេលលោក ថាក់ ស៊ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់សម្ដេចទាំងអស់បង្ហាញថា ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។
សម្ដេច ហ៊ុន សែន គួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៊ីន និងសម្ដេចមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។
ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា សម្ដេចស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់
ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ៕


