2025-10-09 14:50
18

ថៃ៖ កងអនុសេនាធំលេខ៤៣ ថៃ បានរាយការណ៍ថា មានករណីផ្ទុះមួយបានកើតឡើងនៅវេលាម៉ោង១០ និង០៤នាទីព្រឹក ថ្ងៃទី៩ ខែតុលា ជិតផ្លាកសញ្ញាព្រមានផ្លូវរថភ្លើង លើផ្លូវលេខ៤០៩ ជិតទីបញ្ចុះសព Kubor ក្នុងភូមិទី៦ ឃុំ Na Pradu ស្រុក Khok Pho ខេត្ត Pattani ប្រទេសថៃ។

តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ បានឲ្យដឹងថា មិនមានអ្នករងរបួសត្រូវបានគេរាយការណ៍នៅក្នុងហេតុការណ៍នេះទេ។ 

ក្នុងនោះ អាជ្ញាធរថៃបានសម្រេចបិទតំបន់នោះ ភ្លាមៗ និងបានដាក់ពង្រាយក្រុមកម្ចាត់ចោលនូវអាវុធផ្ទុះ (EOD) ដើម្បីបោសសម្អាត និងធានាដល់ទីតាំងមុននឹងមន្ត្រីធ្វើកោសល្យវិច្ច័យប្រមូលភស្តុតាង និងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើករណីបំផ្ទុះដោយអាថ៌កំបាំងនេះ។ 

ក្រុមមន្ត្រីថៃ ជឿថា ការផ្ទុះនេះគឺមានបំណងបង្កើតភាពចលាចល និងអស្ថិរភាពក្នុងតំបន់៕