
កំពង់ស្ពឺ តាមសេចក្ដីរាយការណ៍ពីកំលាំងនគរបាលមូលដ្ឋាន ថាបង្កឡើងដោយរថយន្ដ២គ្រឿងបើកបរបញ្រ្ចាសទិសដៅគ្នានៅលើកំណាត់ផ្លូវដែលកំពុងតែមានធ្លាក់ភ្លៀងខ្លាំងរអិល ក្នុងនោះបណ្ដាលអោយមានអ្នករងរបួសមួយចំនួន នៅព្រឹកថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥.
។
លោកវសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាអោយជំនាញចរាចរណ៍ស្រុកចុះទៅកាន់កន្លែងកើតហេតុអោយដឹងថា ៖
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តរួចជ្រុលទៅបុកកន្លែងលក់ភេសជ្ជៈលើចំណីថ្នល់ជាតិ មុនដំបូងរថយន្ត១គ្រឿង FUSO ពណ៌បៃតង ផ្លាកលេខភ្នំពេញ3D-0305 សណ្តោងសឺមីរ៉ឺម៉ក ពណ៌ខៀវ ផ្លាកលេខកណ្តាល4A-0282 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចចេញពីកន្លែងកេីតហេតុ) បើកបរពីទិសខាងលិចទៅទិសខាងកើត បានបុករថយន្ត១គ្រឿង ម៉ាកSHACMAN ពណ៌ស ផ្លាកលេខភ្នំពេញ3G-7104 សណ្តោងសឺមីរ៉ឺម៉ក ពណ៌ស ផ្លាកលេខភ្នំពេញ4B-2193 បេីកបរដោយឈ្មោះ មោគ ព្រឹកឆៃលី ប្រុស ៣៧ឆ្នាំ នៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បន្ទាប់មករថយន្តម៉ាកFUSO បានជ្រុលមកបុកកន្លែងលក់ភេសជ្ជៈ(បាំងឆ័ត្រ) របស់ឈ្មោះ ប៊ូ តុប ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈតូប(ឆ័ត្រចំនួន៣ តុ១ ទូ១ ភេសជ្ជៈមួយចំនួន)
បច្ចុប្បន្នមធ្យោបាយបង្ក រថយន្តទាំង២គ្រឿង កំពុងចាត់ចែងយកចេញពីកន្លែងកើតហេតុ និងចំណាត់ការបន្ដតាមនីតិវិធីច្បាប់៕


_1760068977.jpg)
