ជាក់ស្តែងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងហាងម៉ាស្សា និងកោសជប់មួយកន្លែង មានបង្កប់សេវាកម្មបម្រើផ្លូវភេទ ដោយឃាត់ខ្លួនបាននារីៗ ចំនួន ០៤នាក់ យកទៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធីច្បាប់។
ប្រតិបត្តិការបង្ក្រាបទីតាំងហាងម៉ាស្សា និងកោសជប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននារីរងចាំបម្រើសេវាកម្ម ចំនួន ០៤ នាក់យកទៅសាកសួរ និងដកហូតវត្ថុតាមមួយចំនួន។
បច្ចុប្បន្ន នារីម៉ាស្សា និងកោសជប់ទាំង៤នាក់ ត្រូវបាននាំយកទៅសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតិវិធី៕






