2025-10-25 12:57
5

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ថ្ងៃនេះ បានប្រកាស់ឱ្យដឹងស្ដីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ថាកម្ពុជា នឹងទទួលរបបខ្យល់មូសុងដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិន ខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥៖

តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៩°C។ មានខ្យល់ បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ វិនាទី។ស្ថានភាពបែបនេះបឹងធ្វើឱ្យខេត្តបន្ទាយមានជ័យ បាតដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង តាកែវ កណ្តាល ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២០%។

ដោយឡែក តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៧°C។ មានខ្យល់ បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ស្ថានភាពបែបនេះបឹងធ្វើឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ មានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។

រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៦°C។ មានខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ស្ថានភាពបែបនេះបឹងធ្វើឱ្យខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។ ចំណែក រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕