ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានលុបចោលជើងហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកោះហៅប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់ នៅម៉ោង ១០និង០០នាទីព្រឹក ដើម្បីបង្កើតគណៈកម្មាធិការ និងរៀបចំផែនការសម្រាប់ព្រះរាជពិធីបុណ្យព្រះបរមសពសម្តេចព្រះមហាក្សត្រី Sirikit ដែលជាមាតាព្រះមហាក្សត្រ Vajiralongkorn បន្ទាប់ពីការយាងចូលព្រះទិវង្គតកាលពីយប់មិញ។
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែតុលា នៅបន្ទប់៥០១ នៃអគាររដ្ឋាភិបាល។
គណៈរដ្ឋមន្ត្រី នឹងពិភាក្សាអំពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព និងបង្កើតគណៈកម្មាធិការផ្សេងៗបន្ទាប់ពីការិយាល័យព្រះបរមរាជវាំងបានប្រកាសថា «សម្តេចព្រះមហាក្សត្រី Sirikit ដែលជាមាតាព្រះមហាក្សត្រ Vajiralongkorn បានយាងចូលទិវង្គត់ កាលពីថ្ងៃទី២៤ខែតុលា ក្នុងព្រះជន្ម ៩៣ ព្រះវស្សា»។
ដើមឡើយ លោកនាយករដ្ឋមន្ត្រីគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាន នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែ លោកបានលុបចោលដំណើររបស់លោកនៅថ្ងៃនេះ។
ប្រភពបង្ហាញថា លោកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី២៦ ខែតុលា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ថៃ-កម្ពុជា ដោយប្រធានាធិបតីអាមេរិក ធ្វើជាសាក្សី។ ពិធីចុះហត្ថលេខានឹងត្រូវកំណត់ឡើងវិញ ពីពេលរសៀលដល់ព្រឹក ប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិកមិនឯកភាប លោកនាយករដ្ឋមន្ត្រី នឹងប្រគល់ភារកិច្ចជូនលោក Sihasak Phuangkeow រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីចុះហត្ថលេខាជំនួសលោក៕




