2025-10-25 12:40
12

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ប្រទេសចិន បានដើរតួនាទី “មានកម្រិត” ក្នុងការជួយសម្រួលដល់ការចរចាសន្តិភាព និងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលគេរំពឹងថា នឹងចុះកិច្ចព្រមព្រៀងសន្តិភាពនៅកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី ខណៈគ្មានវត្តមានចិនក្នុងពិធីចុះហត្ថលេខីនេះទេ។

Reuters បានដកស្រង់សម្តីមន្ត្រីអាមេរិក បាននិយាយថា «ទីក្រុងប៉េកាំង បានប្រើការទាក់ទងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញឲ្យមានសេចក្តីយោបល់ប្រកបដោយសន្តិភាព ប៉ុន្តែមិនទាន់មានសញ្ញាណបញ្ជាក់ថា ចិនមានឥទ្ធិពលជាសមាជិកសំខាន់ក្នុងដំណើរការនេះទេ។

មន្ត្រីអាមេរិកបាននិយាយថា “ចិនបានផ្តល់ការគាំទ្រផ្នែកនយោបាយ និងបច្ចេកទេសខ្លះៗ ប៉ុន្តែចិនមិនមែនជាអ្នកសម្របសម្រួលផ្ទាល់ក្នុងកិច្ចព្រមព្រៀងសន្តិភាពទេ។ ការចរចាចម្បងនៅតែដឹកនាំដោយ កម្ពុជា និងថៃផ្ទាល់”។

កិច្ចព្រមព្រៀងសន្តិភាពដែលកំពុងពិភាក្សានេះ ត្រូវបានគេរំពឹងថា នឹងផ្តោតលើការសហការផ្នែកសន្តិសុខតាមព្រំដែន ការជួញដូរពាណិជ្ជកម្ម និងការពង្រឹងសម្ព័ន្ធភាពតាមអាស៊ាន។

ប៉េកាំងមិនទាន់មានប្រតិកម្មផ្លូវការទេ ចំពោះការបង្ហាញនេះ។ ទោះជាយ៉ាងណា អ្នកវិភាគនយោបាយមួយចំនួនបានបញ្ជាក់ថា «ទស្សនៈរបស់ចិន ក្នុងតំបន់អាស៊ាន គឺការរក្សាស្ថិរភាព និងការបង្កើតភាពជាដៃគូសហការផ្នែកសន្តិសុខជាងការចូលជ្រៀតជ្រែកផ្ទាល់»៕