ដំណើរជីវិតរបស់ សម្តេចតេជោ និងមេដឹកនាំ ទីម័រឡេស្តេ មានប្រវត្តិតស៊ូរ ក្រាញននៀល លះបង់ជីវិត យកជីវិតធ្វើជាដើមទុនដូចគ្នា ដើម្បីរំដោះជាតិនិងប្រជាជន... មុនក្លាយជានាយករដ្ឋមន្ត្រី ដែលពិភពលោកទទួលស្គាល!
មេដឹកនាំនៃប្រទេស ទីម័រឡេស្តេ…..គាត់ស្រក់ទឹកភ្នែក ព្រោះតែគាត់ធ្លាប់ច្បាំងក្នុងព្រៃ ដឹកនាំចលនាតស៊ូ បរបាញ់សត្វ និងលាក់ខ្លួនក្នុងព្រៃ ដោយក្តីស្រមៃថា ថ្ងៃណាមួយប្រទេសទីម័រឡេស្តេនឹងមានសេរីភាព។
កាល៣ថ្ងៃមុន គាត់បានដើរចូលទៅកាន់ជំនួបប្រជុំកំពូលអាស៊ាន មិនមែនជាឧទ្ទាមដូចមុនទេ ប៉ុន្តែជានាយករដ្ឋមន្ត្រីដ៏មានមោទកភាព។
តើគាត់ជានរណា? សូមស្គាល់គាត់តាមប្រវត្តិដូចខាងក្រោម៖
គាត់មានឈ្មោះថា ខេ រ៉ាឡា ក្សាណាណា ហ្គូសម៉ាវ (Kay Rala Xanana Gusmão) ដែលពេញមួយជីវិតរបស់គាត់ប្រយុទ្ធតស៊ូដើម្បីឯករាជ្យជូនប្រទេសរបស់គាត់។ គាត់ត្រូវបានកងទ័ពឥណ្ឌូណេសុីចាប់ខ្លួននិងត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត ប៉ុន្តែគាត់មិនដែលបោះបង់ប្រជាជនរបស់គាត់ទេ។ (ឥណ្ឌូណេសុីឈ្លានពានទីម័រឡេស្តេនិងដាក់ទីម័រឡេស្តេជាខេត្តមួយរបស់ឥណ្ឌូណេសុីនៅឆ្នាំ១៩៧៥)
មនុស្សជាច្រើនមិនដឹងទេ ថាតើទីម័រឡេស្តេគឺជាប្រទេសស្រស់ស្អាតប៉ុណ្ណា។ ទីម័រឡេស្តេគឺជាប្រទេសដែលមានវ័យក្មេងជាងគេនៅអាសុី ហើយជាប្រទេសតែមួយគត់នៅអាសុីដែលនិយាយភាសារព័រទុយកាល់(Portuguese)។
ជាច្រើនឆ្នាំមកហើយ ប្រជាជននៃប្រទេសដ៏ស្រស់ស្អាតនេះ ប្រយុទ្ធតស៊ូដោយស្ងៀមស្ងាត់ ខណៈដែលពិភពលោកមើលរំលងប្រទេសដ៏ស្រស់ស្អាតមួយនេះ។ លោកXananaត្រូវបានចាប់ខ្លួននៅឆ្នាំ១៩៩២ ហើយត្រូវបានបញ្ជូនទៅដាក់ពន្ធនាគាររយៈពេលជិត៧ឆ្នាំ ហើយក្រោយមកនៅឆ្នាំ១៩៩៩ត្រូវដាក់ឱ្យឃុំឃាំងក្នុងផ្ទះមួយរយះ បន្ទាប់ពីមានអន្តរាគមន៍ពីអង្គការសហប្រជាជាតិ។ ទោះជាគាត់ជាប់នៅក្នុងពន្ធនាគារ គាត់នៅតែដឹកនាំ។ គាត់សរសេរសារនានា។ គាត់ជជែកអំពីសន្តិភាព ហើយគាត់ជឿរថាសេរីភាពនឹងកើតមានចំពោះប្រទេសរបស់គាត់នៅថ្ងៃណាមួយ។
នៅឆ្នាំ១៩៩៩ ដោយមានជំនួយពីអង្គការសហប្រជាជាតិ គាត់ត្រូវបានដោះលែង។ នៅឆ្នាំដដែលនោះ(ដោយមានការជួយពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ) ទីម័រឡេស្តេ បានបោះឆ្នោត ប្រជាមតិ ជ្រើសរើសឯករាជ្យ ហើយសង្គ្រាមបានចប់(ឥណ្ឌូណេសុីបានដកទ័ពត្រឡប់ទៅវិញ)។
ក្តីសុបិន្តរបស់គាត់ ដែលគាត់តែងតែប្រាថ្នាតាំងពីនៅក្នុងព្រៃបានក្លាយជាការពិត។ ៣ថ្ងៃមុននៅទីក្រុងកូឡាឡាំពួរ គាត់ឈដោយមោទនៈភាពក្នុងចំណោមមេដឹកនាំពិភពលោក ក្នុងនាមជាប្រទេសទីម័រឡេស្តេ ត្រូវបានទទួលស្គាល់ជាផ្លូវការជារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាសុីអាគ្នេយ៍(អាស៊ាន)។ បងប្អូនទាំងអស់គ្នា ប្រហែលជាបានឃើញទឹកមុខរបស់គាត់តាមរយៈការLiveផ្ទាល់ហើយ។ ការឈឺចាប់ ការបាត់បង់ ហើយនិងក្តីសង្ឃឹម ទីបំផុតបានក្លាយជាអ្វីមួយដែលមានផ្លែផ្កា។ គាត់ញញឹម! គាត់ស្រក់ទឹកភ្នែក! ហើយដើរស្វាគមន៍ដោយជល់កណ្តាប់ដៃជាមួយគេគ្រប់គ្នា មិនមែនជាការសម្តែងទេ។ គឺជាអ្វីដែលមនុស្សម្នាក់ចងចាំនូវរឿងរ៉ាវគ្រប់យ៉ាងដែលគាត់បានឆ្លងកាត់ ហើយដែលគាត់បានមកដល់ទីតាំងនេះ។ ដោយសារតែគាត់បានជួបនិងបានឆ្លងកាត់បទពិសោធន៍ដ៏អាក្រក់បំផុត។
គាត់ដើរដល់ទីតាំងនេះ មិនមែនដើម្បីអំណាចទេ គឺដើម្បីប្រទេសដ៏តូចមួយរបស់គាត់ ដែលបដិសេធមិនឱ្យគេបំភ្លេច(ឱ្យគេចងចាំនិងទទួលស្គាល់ប្រទេសដ៏តូចនេះ)។
ពីឧទ្ទាមម្នាក់ក្លាយជានាយករដ្ឋមន្ត្រី! ពីព្រៃភ្នំក្លាយជាសមាជិកទី១១របស់អាស៊ាន! លោកXanana Gusmão បានបង្ហាញពិភពលោកថា ជំនឿរអាចធ្វើឱ្យអ្នកសម្រេចបានអ្វីខ្លះ នៅពេលដែលអ្នកមិនបោះបង់។
ជាចុងក្រោយ ខ្ញុំសូមអបអរសាទរ ចំពោះលោកនាយករដ្ឋមន្ត្រីក្សាណាណា ហ្គូសម៉ាវ និងប្រជាជនទីម័រឡេស្តេ ចំពោះការចូលជាផ្លូវការរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេជាសមាជិកទី១១នៃអាស៊ាន បន្ទាប់ពីរងចាំជាង២០ឆ្នាំ។ លោកនាយករដ្ឋមន្ត្រីនិងប្រជាជនទីម័រឡេស្តេ ពិតជាបានធ្វើរឿងដ៏អស្ចារ្យ ដែលធ្វើឱ្យពិភពលោកមិនអាចបំភ្លេចនិងមិនអាចមើលរំលងនូវប្រទេសដ៏ស្រស់ស្អាតរបស់លោកនិងប្រជាជនទីម័រឡេស្តេទាំងអស់ ។
គ្មានលទ្ធផលនិងសមិទ្ធផលណាមួយដែលបានមកដោយ អវត្តមាននៃការតស៊ូរនោះទេ! ហើយក៏គ្មានការតស៊ូរណាមួយដែលគ្មានការលះបង់ដែរ! ៕







