2025-10-30 09:41
7

ឧត្តរមានជ័យ៖ នៅថ្ងៃទី​​២៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារពន្ធនាគារខេត្តឧត្តរមានជ័យ បានចេញអនុវត្តការឆែកឆេរបន្ទប់ឃុំឃាំងជនជាប់ឃុំ ដោយមានគោលបំណងស្វែងរកវត្ថុហាមឃាត់ និងការទប់ស្កាត់សកម្មភាពដែលអាចនាំឲ្យកើតមានបទល្មើសនៅក្នុងពន្ធនាគារ។

ការចុះឆែកឆេរបន្ទប់ឃុំឃាំងនេញ ដោយមានការអនុញ្ញាតពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សៅ ផាន់នី ប្រធានពន្ធនាគារខេត្ត, ប្រធានការិយាល័យទាំង៥ សហការគ្នាធ្វើការឆែកឆេរបន្ទប់ឃុំឃាំងជនជាប់ឃុំជាលក្ខណ:ទ្រង់ទ្រាយធំ ក្រោមការដឹកនាំរបស់លោក វរអគ្គានុរក្សថ្នាក់លេខ២ មែក រឹទ្ធី អនុប្រធានពន្ធនាគារ  ជាលទ្ធផលមិនមានសម្ភារៈហាមឃាត់ណាធ្វើឱ្យប៉ះពាល់ដល់ពន្ធនាគារឡើយ។

ក្នុងអំឡុងពេលអនុវត្ត ក្រុមការងារបានស្ដារឡើងវិញនូវវិន័យ និងសុវត្ថិភាពក្នុងបន្ទប់ឃុំ ដោយពិនិត្យយ៉ាងម៉ត់ចត់លើសម្ភារៈ និងវត្ថុដែលជនជាប់ឃុំកាន់កាប់។ ការឆែកឆេរនេះធ្វើឡើងជាប្រចាំ ដើម្បីបង្កើនសុវត្ថិភាព និងការគោរពតាមច្បាប់ក្នុងស្ថាប័នអនុវត្តទោស។

អាជ្ញាធរពន្ធនាគារ បានបញ្ជាក់ថា ការប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការតាមដាន និងការគ្រប់គ្រងជនជាប់ឃុំ ឲ្យបានប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងគោលបំណងបង្កើនភាពជឿជាក់ចំពោះសាធារណជន៕