2025-11-07 16:30
8

ថៃ៖   ថៃបានធ្វើការរឹតបន្តឹងតាមច្រកព្រំដែនជាមួយកម្ពុជា ស្របពេលស្រូវនៅកម្ពុជាមានមានតំលៃចុះថោក អាជ្ញាធរខេត្តបុរីរម្យ ប្រទេសថៃកំពុងបង្កើនការត្រួតពិនិត្យព្រំដែន ដើម្បីទប់ស្កាត់ការរត់ពន្ធអង្ករពីប្រទេសកម្ពុជា នេះបើតាមការសែតថៃ The Nation ចេញផ្សាយនៅថៃ្ងទី០៧ វិចិ្ឆការ ២០២៥នេះ ។ 

ការសែតដ៏ដែលបានបន្តថា វិធានការនេះគឺជាការឆ្លើយតបទៅនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃតម្លៃអង្ករនូវកម្ពុជា បន្ទាប់ពីមានជម្លោះព្រំដែនថ្មីៗនេះ។ និងមានការព្រួយបារម្ភថា អង្កររត់ពន្ធនឹងត្រូវបានលាយឡំជាមួយការផ្គត់ផ្គង់ក្នុងស្រុក ដែលនឹងប៉ះពាល់អវិជ្ជមាន និងធ្វើឱ្យតម្លៃអង្ករថៃធ្លាក់ចុះ និងធ្វើការរឹតបន្តឹងត្រួតពិនិត្យកាន់តែខ្លាំង តម្រូវឲ្យមានលិខិតអនុញ្ញាតសម្រាប់ការដឹកជញ្ជូនអង្ករលើសពី ៥ តោនឡើងទៅ ប្រសិនបើមិនគ្មានលិខិតការអនុញ្ញាតនោះទេ នឹងប្រឈមមុខតាមផ្លូវច្បាប់។

លោក ស្រ៊ីថាំ រ៉ាតឆាកែវ ( Sritham Ratchakaew )អភិបាលរងខេត្តបុរីរម្យ នៅថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ 2025  បានសង្កត់ធ្ងន់លើ ការបង្កើនវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងតាមបណ្តោយព្រំដែនថៃ-កម្ពុជា ដើម្បីបង្កើនការឃ្លាំមើល និងទប់ស្កាត់ការរត់ពន្ធអង្ករពីប្រទេសជិតខាងសម្រាប់កែច្នៃ ឬលក់នៅក្នុងតំបន់នៃប្រទេសថៃ។

លោកមានក្តីបារម្ភកាន់តែខ្លាំងឡើង  តាំងពីបិទព្រំដែនថៃ-កម្ពុជា បន្ទាប់ពីមានជម្លោះ ព្រំដែន និងប៉ះទង្គិចគ្នាកាលពីចុងខែកក្កដា ឆ្នាំ២០២៥មកម្ល៉ះ លោកបន្ថែមថាជម្លោះនេះ បណ្តាលឱ្យតម្លៃអង្ករនៅកម្ពុជាធ្លាក់ចុះគួរឱ្យកត់សម្គាល់ ធ្លាក់ចុះមកត្រឹម 3-4 បាតក្នុងមួយគីឡូក្រាម។ លោកមានការព្រួយបារម្ភថាតម្លៃទាបនេះអាចជំរុញឱ្យក្រុមឈ្មួញនាំចូល ពីកម្ពុជាដោយខុសច្បាប់ ដើម្បីផ្គត់ផ្គង់ក្នុងប្រទេសថៃ ដែលធ្វើឲ្យប៉ះពាល់តម្លៃអង្ករក្នុងប្រទេសថៃធ្លាក់ចុះ។

លោក Chatchai Ninarat ប្រធានក្លឹបរោងម៉ាស៊ីនកិនស្រូវ Buri Ram ថា ប្រតិបត្តិកររោងម៉ាស៊ីនកិនស្រូវនៅខេត្ត Buri Ram មិនធ្លាប់ទិញអង្ករពីកម្ពុជាទេ។ ប៉ុន្តែលោកបានកត់សម្គាល់ថា ក្រុមហ៊ុននាំចេញមួយចំនួននៅក្នុងខេត្តផ្សេងទៀត ប្រហែលជាធ្លាប់បាន ទទួលទិញអង្ករពីកម្ពុជា ដើម្បីកែច្នៃប៉ូលា សម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែប្រតិបត្តិការទាំងនេះទំនងជាផ្អាកហើយ បន្ទាប់ពីការបិទព្រំដែន។ លោក ថាការបិទព្រំដែនថៃ-កម្ពុជាមិនបានប៉ះពាល់ដល់តម្លៃអង្ករថៃឡើយ ដោយសារទីផ្សារចម្បងរបស់ប្រទេសថៃ គឺសហរដ្ឋអាមេរិក ចិន ហុងកុង និងសិង្ហបុរី។ ប៉ុន្តែលោកបានទទួលស្គាល់ថា ការបិទព្រំដែនជាមួយកម្ពុជា នាំឱ្យមានការថយចុះបន្តិចបន្តួច នៃផលិតកម្មអង្កររបស់ថៃ ព្រោះមិនអាចនាំចូលអង្ករមកកាន់កម្ពុជាបាន ៕