2025-11-07 16:34
8

អាមេរិច ៖      យន្តហោះចម្បាំង F-47 NGAD នឹងក្លាយជាយន្តហោះចម្បាំងទំនើបបំផុតរបស់សហរដ្ឋអាមេរិក  វាមានសមត្ថភាពហោះហើររយៈចម្ងាយឆ្ងាយ មានប្រព័ន្ធបំបាំងកាយ និងអាចធ្វើប្រតិ្តបការណ៍ជាមួយយន្តហោះដ្រូន ។ នេះបើតាម National security journal ។ 

F-47 ជាយន្តហោះចម្បាំងជំនាន់ទី០៦ របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ដែលគេស្គាល់ថាជាប្រភេទ F-47 ក្រោមកម្មវិធី Next Generation Air Dominance (NGAD) គេប៉ាន់ប្រមាណថាវាមានតម្លៃប្រហែល 300 លានដុល្លារក្នុងមួយគ្រឿង វានិងក្លាយជាយន្តហោះប្រយុទ្ធមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមក។ វាបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាបំបាំងកាយទំនើបៗ មិនអាចឲ្យសត្រូវមើលឃើញ  ពេលចេញប្រត្តិបការហោះហើរ អមដោយយន្តហោះគ្មានមនុស្សបើកស្វ័យប្រវត្តិជាច្រើនគ្រឿង ដែលត្រូវបានគេស្គាល់ថាជាយន្តហោះប្រយុទ្ធសហការណ៍។ សហរដ្ឋអាមេរិក បានពង្រឹកអភិវឌ្ឍន៍សមត្ថភាពក្នុងវិស័យយោធា ដើម្បីរក្សាអំណាចផ្លូវអាកាសខ្លួន ក្នុងការប្រជែងជាមួយសាធារណរដ្ឋប្រជាមានិតចិន។ យន្តហោះ F-47 ត្រូវបានរចនាឡើងដើម្បីជំនួស F-22 Raptor  ក្នុងបេសកម្មប្រតិបត្តិការដែនអាកាសពេលមានជម្លោះ។

វាអាចធ្វើវាយប្រហាររយៈចម្ងាយជាង 1,000 ម៉ាយល៍ លើផ្ទៃសមុទ្រ ដែលអាចធ្វើការជាក្រុម ជាមួយប្រព័ន្ធមានមនុស្សបើក និងគ្មានមនុស្សបើក រួមទាំងមានប្រព័ន្ធបំបាំងកាយ និងឧបករណ៍ចាប់សញ្ញាទំនើបៗបន្ថែមទៀត ។

F-47 នឹងក្លាយជាយន្តហោះចម្បាំងដ៏ទំនើបបំផុតក្នុងប្រវត្តិសាស្ត្រ ដោយគ្មានការមន្ទិលសង្ស័យឡើយ ហើយបច្ចុប្បន្ននេះ F-47 មានតម្លៃថ្លៃជាង F-35 Lightning II  ប្រហែលបីដង រឺលើសនេះទៅទៀត។ ប៉ុន្តែមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ពីព្រោះយន្តហោះ F-35 ត្រូវបានបង្ហាញក្នុងវេទិការួចមកហើយ មានមុខងារជាច្រើនក្នុងពេលតែមួយកំឡុងពេលធ្វើប្រតិបត្តការណ៍ ពិសេសជួយកាត់បន្ថយថ្លៃដើមក្នុងការផលិតទៀតផង។

កងទ័ពអាកាសសហរដ្ឋអាមេរិកបានទទួលស្គាល់ថា តម្លៃនៃកម្មវិធី F-47   គឺថៃ្លពិតមែន ប៉ុន្តែវាជាកម្មវិធីដែលមានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់សន្តិសុខជាតិ។  ដូច្នេះ តម្លៃនេះចាំបាច់ត្រូវតែចំណាយ ដើម្បីរក្សាការអភិវឌ្ឍន៍ បង្កើនសមត្ថភាព អទិភាពក្នុងវិស័យយោធាទ័ពអាកាស និងភាពលេចធ្លោរបស់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក ជាប្រទេសដែលមានយន្តហោះចម្បាំងទំនើបជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែបើគ្មានយន្តហោះចម្បាំងគ្រប់គ្រាន់នោះទេ កងកម្លាំងយោធាអាមេរិចក៏មិនសូវជឿនលឿននោះដែរ បើមានយន្តហោះចម្បាំងច្រើននោះគឺអាចយកឈ្នះសត្រូវបានយ៉ាងងាយស្រួលបំផុត៕