2025-11-17 07:55
11

កំពង់ស្ពឺ៖  ថ្មីៗនេះគណៈកម្មារអន្តរក្រសួងក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុចុះពិនិត្យវាយតម្លៃការងារថែទាំផ្ផ្លូវលក្ខណៈប្រចាំឆ្នាំ២០២៥ នៅខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ។ 

ដឹកនាំក្រុមការងារបច្ចេកទេសដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ រិទ្ធសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឺកនាំគណកម្មការអន្តរក្រសួងរួមមានក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ.) ឯកឧត្តម មានប្រសាសន៍ថា៖ ការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលបញ្ចប់ ១០០% (ដំណាក់កាលទី២) លើការងារថែទាំផ្លូវជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ១០ខ្សែ ប្រវែងសរុប ៨៦ ៨០០ម ទទឹងខ្នងលើ ៦ម និងផ្លូវក្រាលល្បាយក្រួសចំនួន ០៣ខ្សែ ប្រវែងសរុប ៣៩ ៧៥០ម ទទឹង ខ្នងលើ ៤ម ៦ម និង៨ម ស្ថិតនៅ ស្រុកភ្នំស្រួច ស្រុកសាមគ្គីមុនីជ័យ ស្រុកឱរ៉ាល់ ស្រុកគងពិសី ស្រុកថ្ពង និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (គម្រោងលេខ DRR-RM-2025-No.011) ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។ មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបន្តថែទាំ និងជួសជុលផ្លូវជាប្រចាំរហូតដល់ចុងឆ្នាំ២០២៥ ដូចមានចែងក្នុងកិច្ចសន្យាគម្រោង។ 

ការងារ ថែទាំជាប្រចាំផ្លូវចំនួន ១៣ខ្សែ ប្រវែងសរុប ១២៦ ៥៥០ម ក្នុងនោះរួមមាន៖ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១០ខ្សែ ប្រវែងសរុប ៨៦ ៨០០ម ទទឹង ៦ម ក្នុងឃុំនានា នៅក្នុងស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង ស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី និងផ្លូវក្រាលល្បាយក្រួសចំនួន ៣ខ្សែ ប្រវែងសរុប ៣៩ ៧៥០ម ទទឹង ៤ម ៦ម និង៨ម។

ឯកឧត្តមបានបន្តថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវអនុវត្តតាមលក្ខណៈបច្ចេកទេស និងយល់ស្របតាមការណែនាំ របស់ក្រុមការងារបច្ចេកទេស គ.ត.វ. ដោយត្រូវបន្តថែទាំ និងជួសជុលផ្លូវជាប្រចាំរហូតដល់ចុងឆ្នាំ២០២៥ ដូចមានចែងក្នុងកិច្ចសន្យាគម្រោង។ ជាលទ្ធផលការងារថែទាំផ្លូវជាប្រចាំឆ្នាំ២០២៥ សម្រេចបាន ១០០% នៃទំហំការងារផងដែរ៕