2025-11-17 11:14
7

តូក្យូ៖  ការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរកឃើញថា សាធារណជនជប៉ុន មានការខ្វែងគំនិតគ្នា ថាតើជប៉ុនគួរប្រើសិទ្ធិស្វ័យការពារសមូហភាព ឬយ៉ាងណា ប្រសិនបើចិនវាយប្រហារកោះតៃវ៉ាន់នោះ។ ការស្ទង់មតិចំនួន 48.8% ពេញចិត្ត និង 44.2% ប្រឆាំង ខណៈ 60.4% គាំទ្រផែនការរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ដើម្បីបង្កើនការចំណាយបន្ថែមលើវិស័យការពារជាតិរបស់ខ្លួន នេះបើតាមរ៉យទ័រ។ 

ការស្ទង់មតិនេះ កើតឡើងនៅពេលដែលជម្លោះការទូតរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង កាន់តែមានភាពតានតឹង ឡើងកម្ដៅខ្លាំង  បន្ទាប់ពីលោកស្រី Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងពាក់ព័ន្ធនឹងតៃវ៉ាន់កាលពីថ្ងៃទី7 ខែវិច្ឆិកាកន្លងទៅ ធ្វើឲ្យចិនហាក់មិនសប្បាយចិត្តបញ្ចេញការប្រតិកម្មឆ្លើយតបវិញភ្លាមៗមិនទុកយូឡើយ ដោយធ្វើការហាមឃាត់ និងព្រមានពលរដ្ឋរបស់ខ្លួន មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុនបន្ថែមទៀត។ នេះជាជំហានដំបូងរបស់ទីក្រុងបេកាំង ក្នុងការឆ្លើយតបនូវការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន ថាការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់អាចឈានដល់ កម្រិតគំរាមកំហែងដល់ការរស់រានមានជីវិត" និងបង្កឱ្យមានការឆ្លើយតបដោយយោធាជាក់ជាមិនខានពីទីក្រុងតូក្យូ។ ប៉ុន្តែចិនមិនបានអះអាងច្រានចោលចំពោះការចោទប្រកាន់ក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើការទាមទារ យកកោះតៃវ៉ាន់មកស្ថិតក្នុងការគ្រប់គ្រងនៃដែនប្រជាធិបតេយ្យរបស់ចិន ដែលមានចម្ងាយត្រឹមតែ 110 គីឡូម៉ែត្រតែប៉ុណ្ណោះ ពីទឹកដីប្រទេសជប៉ុន។ ចិនទាមទារឲ្យរដ្ឋាភិបាលកោះតៃវ៉ាន ដាក់ដែនកោះមួយនេះ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនតែមួយ តែមានមេដឹងនាំ២ផ្សេងគ្នា តៃវ៉ានមេដឹកនាំផ្សេង  ហើយទីក្រុងបេកាំងមានមេដឹកនាំមួយផ្សេងទៀត  ប៉ុន្តែការទាមទារនេះត្រូវបានរដ្ឋាភិបាលតៃវ៉ាន់បដិសេធច្រានចោលមិនទទួលយកនោះឡើយ ។

នាយករដ្ឋមន្រី្តជប៉ុន ថានឹងឈានដល់គោលដៅចំណាយលើវិស័យការពារជាតិបន្ថែមចំនួន 2% នៃផលិតផលក្នុងស្រុកសរុប(GDP) ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នរហូតដល់ខែមីនា និងធ្វើឡើងមុនគោលដៅនៃដើមសារពើពន្ធ2027  នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីជប៉ុនកាលពីខែមុន។ ទីក្រុងក្យូដូ ថាការវាយតម្លៃអនុម័តសម្រាប់គណៈរដ្ឋមន្ត្រីរបស់លោកស្រី Takaichi គឺ 69.9% កើនឡើង 5.5 ភាគរយពីការស្ទង់មតិកាលពីខែមុន៕