ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះថា “សាលារៀនទាំងអស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានបិទទ្វារដោយសារការវាយប្រហារពីភាគីថៃ”។
ការបិទសាលារៀននេះ មានគោលបំណងធានាសុវត្ថិភាពសិស្សានុសិស្ស និងបុគ្គលិកសាលា ជាពិសេសបន្ទាប់ពីកម្លាំងយោធាថៃ បានបើកការវាយប្រហារទៅលើកម្ពុជា ចាប់តាំងពីរសៀលម្សិលមិញ យប់មិញ និងព្រឹកនេះ នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែន។
ក្រសួងអប់រំ ស្នើសុំឱ្យអ្នកឪពុកម្តាយ និងប្រជាជនក្នុងតំបន់ ទទួលយកព័ត៌មានពីប្រភពផ្លូវការ និងធ្វើការព្រួយប្រយ័ត្នខ្ពស់ បន្ទាប់ពីការវាយប្រហារនេះ។ ក្រសួងនឹងប្រកាសការបើកសាលាជាផ្លូវការពេលមានសុវត្ថិភាពត្រឹមត្រូវ។
ស្ថានភាពនៅស្រុកជាំក្សាន្ត និងតំបន់ជុំវិញកំពុងតែតានតឹងខ្ពស់ ហើយកម្លាំងប្រយុទ្ធកម្ពុជាកំពុងតាមដានការវិវឌ្ឍន៍យ៉ាងប្រុងប្រយ័ត្នបំផុត៕




