ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបើកបង្ហាញវាំងននខ្មៅដែលហ៊ុំព័ទ្ធពីក្រោយឈុតឆាករបស់ថៃ ជុំវិញការដែលអ្នកដំណើរអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហា ធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក ប្រទេសថៃ។
ថៃកំពុងបង្កើនតួនាទីខ្លួនឯងក្នុងនាមជាសមាជិកអាស៊ានហួសបន្ទាត់ក្រហមហើយ ដោយខឹងមិនអាចវាតទីចូលដីកម្ពុជាបាន ប្រទេសដែលមានមេដឹកនាំសម្ដីធំជាងមាឌមួយនេះ បានដាក់បន្ទុក និងគៀបសង្កត់ធ្ងន់ធ្ងរទៅដល់អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលមកបំណងមកកាន់កម្ពុជា អំឡុងពេលឆ្លងកាត់អាកាសយានដ្ឋានទីក្រុងបាងកក។
នៅក្នុងនោះទម្រាំតែអ្នកដំណើរអាចមកដល់កម្ពុជាបាន អាកាសយានដ្ឋានទីក្រុងបាងកក បានដាក់កំហិតដល់ភ្ញៀវទេសចរណ៍ ដោយការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល។ល។ នៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។
ដើម្បីជាការប្រុងប្រយ័ត្ន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ស្នើសូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។
យ៉ាងណាក៏ដោយ បើទោះបីជាបញ្ហាទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទពិសោធន៍នៃការធ្វើដំណើរ។ កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់បំផុតទៅដលអ្នកដំណើរគ្រប់រូប៕





