ព្រំដែន៖ ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យោធាថៃបន្តការបាញ់ប្រហារ លើកងកម្លាំងកម្ពុជា និងតំបន់ជនស៊ីវិលមិនព្រមឈប់ឈរឡើយ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥នេះ ៖
១. សមរភូមិទិសយោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
- ម៉ោង ១:០០នាទីរំលងអាធ្រាត្រ យោធាថៃបានធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទ តាក្របី និងជប់អង្គុញឥតដាច់។
- ម៉ោង ៥:៣០នាទីព្រឹក យោធាថៃចាប់ផ្តើមធ្វើការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
- ម៉ោង ៦:០០នាទីព្រឹក យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់ និងថ្មដូន។
- ម៉ោង ៧:២០នាទីព្រឹក យោធាថៃបានបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច ដោយប្រើប្រាស់កាំភ្លើងដៃបំពាក់ លើរថក្រោះ។
- ម៉ោង ៨:៤៨នាទីព្រឹក យោធាថៃបានបាញ់សម្រុកយ៉ាងខ្លាំងនៅភូមិសាស្ត្រអានសេះ។
- ម៉ោង ៩:២៥នាទីព្រឹក យោធាថៃបានចល័តរថក្រោះបំពាក់កាំភ្លើងបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច។
- ម៉ោង ៩:៣០នាទីព្រឹក រហូតដល់ម៉ោង ១១:០០នាទី យោធាថៃនៅតែបន្តការបាញ់ប្រហារមកលើ កម្ពុជា ដោយប្រើប្រាស់រថក្រោះ, កាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាតវាយសម្រុក ខ្លាំងនៅភូមិសាស្ត្រប្រាសាទតាក្របី, ភ្នំ៣៣៣, ថ្មឆត្រ, ជប់អង្គុញ, ថ្មដូន, ភ្នំខ្មោច, អូរស្មាច់។
២. នៅសមរភូមិទិសយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់
- ម៉ោង ១២:១៤នាទីរំលងអាធ្រាត្រ យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិ សាស្ត្រអូរភ្លុកដំរីបន្ថែមទៀត។
យោធាថៃបានបាញ់ផ្លោង បាញ់ផ្សែងពុល ចូលភូមិសាស្រ្តភូមិជោគជ័យ ភូមិព្រៃចាន់ និងកម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានរុលចូលមកខាងមុខ ភូមិសាស្រ្តភូមិព្រៃចាន់ ហើយបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន ។
យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវា រួមទាំងប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់ចូលភូមិសាស្ត្រអូរភ្លុកដំរីបន្ថែមទៀត។ ម៉ោង១៥:៤៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លុះវេលាម៉ោង ១៥:៥៤នាទី រហូតដល់ម៉ោង ១៦:០៤នាទី យោធាថៃបានប្រើប្រាស់យន្តហោះ ចម្បាំង F-16 ចំនួន ៣គ្រាប់ និងបានប្រើកាំភ្លើងធំបាញ់ចូលភូមិសាស្ត្រច្រកច១។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ៕ 
_1765886565.jpg)





