ពោធិ៍សាត់៖ យោធាថៃ បានបើកការវាយប្រហារលើសាលារៀនមួយកន្លែង ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ចំនួន ០២ គ្រាប់ បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ករណី យន្តហោះ F-16 របស់យោធាថៃ ទម្លាក់គ្រាប់បែកកម្ទេចសាលារៀននេះ បានកើតមានឡើង នៅម៉ោង ១១និង០១នាទី ដល់ម៉ោង ១១និង១៦នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ។
តាមរបាយការណ៍របស់ ក្រសួងការពារជាតិ បានឱ្យដឹងថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅម៉ោង ១១និង០១នាទី ដល់ម៉ោង ១១និង១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ០២ គ្រាប់ កម្ទេចសាលាបឋមសិក្សា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រសួងការពារជាតិចាត់ថា សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕



