2026-01-07 14:59
24

កោះកុង៖ កងទ័ពជើងទឹកថៃកាន់តែហ៊ានបំពានចូលដែនទឹកកម្ពុជា និងបានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋជនស៊ីវិលកម្ពុជា ដែលជាប្រជានេសាទចំនួន៤នាក់ រួមទាំងរឹបអួសយកទូកនេសាទបន្ថែមទៀត នៅក្បែងតំបន់កោះយ៉ ចំងាយប្រមាណ៥ ទៅ៦ម៉ៃយ៍តែប៉ុណ្ណោះ ។​ 

ហេតុការណ៍នេះកើតឡើង កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ វេលាវេលាម៉ោង១១.៣០នាទី ដោយកងទ័ពជើងទឹកថៃ បានរំលោភចូលមកក្នុងដែនសមុទ្រកម្ពុជា កៀកនឹងខេត្តកោះកុង​ ហើយបានធ្វើការចាប់ឃាត់ប្រជាពលរដ្ឋខ្មែរ រួមទាំងរឹបអួសយកទូកនេសាទ ប្រភេទអូសទោល កំលាំង១៩០សេះ ចំនួន១គ្រឿង ចម្ងាយប្រហែល ៥ទៅ ៦ម៉ៃល៍ ពីចំណុចកោះយ៉ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅខណៈទូកខាងលើកំពុងធ្វើសកម្មភាពនេសាទក្នុងដែនសមុទ្រនៅជិតៗផ្ទះរបស់ខ្លួន ។

 តាមរបាយការណ៍សមត្ថកិច្ចព្រំដែនទឹកបានអះអាងថាកម្មករនេសាទចំនួន ៤ នាក់ ដែលទាហ៊ានជើងទឹកថៃបានចាប់នោះគឺ ÷

 ១-ឈ្មោះ គី ជឿន ភេទប្រុស អាយុ ៤៨ មានទីលំនៅភូមិ៣ ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាម្ចាស់និងជាតៃកុងទូក ។

 ២-ឈ្មោះ ណុប គឹមហេង ភេទប្រុស ១៧ឆ្នាំ មានទីលំនៅខេត្តកំពត កូនដៃទូក ។

៣-ឈ្មោះ គង់ បារាំង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅខេត្តកំពត កូនដៃទូក ។ 

៤-មិនស្គាល់ឈ្មោះ អាយុប្រហែល៥៥ឆ្នាំ ។

 បច្ចុប្បន្នទូកខាងលើ និងប្រជានេសាទទាំង៤នាក់ ត្រូវបានកងទ័ពជើងទឹកថៃ ឃាត់ខ្លួនយកទៅក្នុងប្រទេសថៃហើយ ៕