2026-01-07 15:28
25

ឧត្ដរមានជ័យ ៖ នាយប់ថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ កម្លាំងអធិការដ្ឋាននគរបាល ក្រុង/ស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានចេញល្បាតចល័ត និងចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ដោយយកចិត្ដទុកដាក់បំផុត ​តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ តូបអាជីវករលក់ដូរ និងការពារទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូនជនភៀសសឹកដែលចេញពីលំនៅដ្ឋានទៅរកទីទួលសុវត្តិភាព ដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា នូវសកម្មភាពល្មើសច្បាប់ទាំងឡាយឱ្យខាងតែបាន ដែលបម្រុងនឹងកើតមានឡើងជាយថាហេតុ ក្នុងភូមិសាស្រ្ដខេត្ដឧត្ដរមានជ័យ ៕