2026-01-16 15:16
6

ភ្នំពេញ ៖ សង្ឃឹមថាអ្នកអង្កេតការអាស៊ាន AOT និងមានកែវភ្នែកយុត្តិធម៌ ផ្ដល់ភាពត្រឹមត្រូវ និងផ្ដល់ក្ដីសង្ឃឹមសំរាប់ពលរដ្ឋកម្ពុជាទាំង១៧លាន ដែលកំពុងតែដាក់ក្ដីរពឹងខ្ពស់លើក្រុមអ្នកអង្កេតការអាស៊ាន AOT ​ប្រើកែវភ្នែកមុតស្រួចយុត្តិធម៌ទាំងគូរ ជួយស្រោចស្រង់ប្រទេសកម្ពុជាដែលរងគ្រោះពិតប្រាដកនៃទង្វើឈ្លានពានរបស់ថៃ ដែលបានបំផ្លិចបំផ្លាញខូចខាតស្ទើទាំងស្រុងនូវ សំណងអាគារ ផ្ទះសម្បែង សាលារៀន ​មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ។ 

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនបី ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ នៅតំបន់អូរភ្លុកដំរី ច្រកជ័យជំនះ មណ្ឌលសុខភាពហ៊ុន សែន ថ្មដាស្ថិត នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។នេះបើតាមក្រសួងការពារជាតិកម្ពុជា។

សូមរំលឹកថាកាលពីម្សិលមិញនេះ ជនជាតិចិនដែលរកស៊ីបើកហាងនៅចំនុចថ្មដាបាន នាំគ្នាដកបន្លាលួសចេញ បន្ទាប់ពីយោធាថៃយកបន្លាលួសមកហ៊ុមព័ន្ធហាងរកស៊ី និងផ្ទះរបស់ពួកគាត់ ដោយយោធាថៃអះអាងថាការដាក់បន្លាលួសហ៊ុមព័ន្ធនេះ ដើម្បីសុវត្តិភាពតែប៉ុណ្ណោះ ស្រាប់តែរំលេងបានតែ១ថ្ងៃតែប៉ុណ្ណោះ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ក្រុមយោធាថៃបានបន្តនាំគ្នាយកបន្លាលួសរាយហ៊ុមព័ន្ធបិទផ្លូវជិតឈឹង មិនអាចធ្វើដំណើរឆ្លងកាត់ រឺចេញចូលបានឡើយលើកំណាត់ផ្លូវពីរតំបនើថ្មដាឆ្ពោះទៅខេត្តកោះកុង រួមទាំងបានទង់ជាតិចិនចេញវិញបន្ថែមទៀត ។ 

បើតាមក្រសួងការពារជាតិបានឲ្យដឹង៖ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕